ខួប៨០ ឆ្នាំនៃការអំពាវនាវឱ្យមានការតស៊ូប្រឆាំង ណាស៊ី អាល្លឺម៉ង់និងទំនាក់ទំនងជិតស្និទ្ធ​រវាង អង់គ្លេស – បារាំង

ចែករំលែក៖

ប្រធានាធិបតីបារាំង លោក ​Emmanuel Macron បានចូលរួម ពិធីដង្ហែក្បួនយោធា ក្នុងឱកាស ខួបអនុស្សាវរីយ៍ ដែលមេទ័ព de Gaulle អំពាវនាវឲ្យរួមគ្នា ប្រឆាំង​របបណាស៊ី អាល្លឺម៉ង់​នៅថ្ងៃទី ១៨ ខែមិថុនា​ឆ្នាំ​១៩៤០ នៅតំបន់ Suresnes ជាយក្រុងប៉ារីស​ប្រទេសបារាំង នាថ្ងៃទី​១៨ខែមិថុនា​ឆ្នាំ​២០២០។
ទីក្រុងឡុងដុង ជាកន្លែងសំខាន់ ដែល ប្រធានាធិបតី Emmanuel Macron ចូលរួម​ក្នុងទិវាអនុស្សាវរីយ៍ «ការអំពាវនាវថ្ងៃទី​១៨ខែមិថុនា»។ កាលពី៨០ឆ្នាំមុន នៅថ្ងៃនេះ​ ១៨/០៦/១៩៤០ ពីទីក្រុងឡុងដុង​វិទ្យុផ្សាយសំឡេង BBC​ មេទ័ព de Gaulle បានអំពាវនាវឲ្យពលរដ្ឋក្រោកឈរឡើង រំដោះបារំាងពីការឈ្លានពានរបស់ណាស៊ីអាល្លឺម៉ង់។ ឆ្នាំ​១៩៤០ រដ្ឋាភិបាលទីក្រុង ប៉ារីស បានចុះចាញ់ ហើយមេទ័ព ​de Gaulle ទៅកាន់ទីក្រុងឡុងដុងប្រទេសអង់គ្លេស​ ហើយពេលនោះនាយករដ្ឋមន្ត្រីអង់គ្លេស លោកWinston Churchill បានគាំទ្រចលនាតស៊ូដើម្បីទទួលបានសេរីភាព និងឯករាជ្យភាពសំរាប់បារាំង។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងឡុងដុងនាពេលនេះរបស់ប្រធានាធិបតី បារាំង មានអត្ថន័យយ៉ាងធំធេង។ នេះជាលើកទីមួយដែលមេដឹកនាំបារាំង បានបំពេញទស្សនកិច្ចទៅក្រៅប្រទេស ក្រោយពេលតំបន់អឺរ៉ុប​បិទទ្វារដោយសារតែកូវីដ​១៩។ នេះក៏ជាពេលវេលា ដែលទីក្រុងប៉ារីស និងទីក្រុងឡុង បង្កើនចំណងមិត្តភាព កាន់តែជិតស្និទ្ធថែមទៀត ក្រោយអង់គ្លេសចាកចេញពីអឺរ៉ុប Brexit។
ព្រះរាជបុត្រឆាល(Charles) និងព្រហេមហេសី​Camilla​ នៅរសៀលថ្ងៃទី​១៨ខែមិថុនានេះ បានទទួលស្វាគមន៍ ប្រធានាធិបតីម៉ាក្រុង នៅវិមានClarence House ក្នុងទីក្រុងឡុងដុង​។

ក្រោយមក លោកម៉ាក្រុង ក៏បានទៅកាន់តំបន់ Calrton Gardens ដែលជាទីកន្លែង មេទ័ពde Gaulle ដាក់ទីស្នាក់ការនៃកងកម្លាំង​សេរីបារាំង។ នាយករដ្ឋមន្ត្រីអង់គ្លេស​ក៏បានណែនាំ​ឯកសារមួយចំនួន​ស្តីពីទំនាក់ទំនងរវាង មេទ័ពបារាំង និងនាយរដ្ឋមន្ត្រីអង់គ្លេស ក្នុងឆ្នាំ​១៩៤០៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print