ចេញពីហូបមីហឹរត្រូវចោរឆក់កាបូប​បណ្តាលឲ្យដួលរបួសទាំង៣នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យគ្នា២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់​ ខណៈកំពុងជិះម៉ូតូជាមួយប្តីនិងកូនតែមិនបានសម្រេច​ បណ្តាលឲ្យដួលម៉ូតូទាំងជនរងគ្រោះ​ និងជនសង្ស័យ​ កាលពី​វេលាម៉ោង៩និង ៣០នាទីយប់ថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ខាងលិចស្តុបណានជីង​ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

​ ជនរងគ្រោះជាប្តីមានឈ្មោះ​ គឹម យ៉ាត់ ភេទប្រុសអាយុ៤១ ឆ្នាំមានមុខរបរធ្វើការនៅកុងស៊ីកាប់ជ្រូក ស្នាក់នៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ មានស្រុកកំណើតនៅ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ប្រពន្ធមានឈ្មោះញ៉ឹក ម៉ាម់ ភេទស្រីអាយុ ២៨ឆ្នាំមុខរបររោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ភូមិ ឃុំ ជាមួយគ្នា។ចំណែកកូនស្រីមិនស្គាល់អត្តសញ្ញាណនោះទេ។

​ តាមសម្ដីជនរងគ្រោះជាប្រពន្ធបានប្រាប់ឲ្យដឹងថា​ មុនកើតហេតុរូបគាត់ទាំងបីនាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ1FW-7944ទើបនិងចេញពីហូបមីហឹរមួយកន្លែងគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញដោយធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីកើតទៅលិច​ លុះមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៨ មួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរមកខាងក្រោយរួចធ្វើសកម្មភាពឆក់កាបូបស្ត្រីជាប្រពន្ធកំពុងស្ពាយចំហៀងមិនបានសម្រេចត្រូវជនរងគ្រោះចាប់ទាញយកមកវិញបណ្ដាលឲ្យដួលទាំងជនសង្ស័យនិងជនរងគ្រោះដួលអូសទៅថ្នល់ទាំងអស់គ្នា​ ។ ភ្លាមៗនោះជនសង្ស័យក៏បាននាំគ្នាលើកម៉ូតូរួចជិះគេចខ្លួនបាត់ស្រម៉ោល។​ ចំណែកជនរងគ្រោះទាំង៣នាក់បានរងរបួសដៃជើងទាំងអស់គ្នា​ តែមិនដល់ថ្នាក់ធ្ងន់ធ្ងរនោះឡេីយ​ ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហេីយទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ផងដែរ​ តែជនរងគ្រោះមិនបានទៅមន្ទីពេទ្យនោះទេ​ ទេីបគ្រូពេទ្យសម្រេចចិត្តជួយលាងរបួសនៅនិងកន្លែង​តែម្ដង​ ។ បន្ទាប់មកសមត្ថកិច្ចបានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់មិត្តភាព ផងដែរ​ តែជនរងគ្រោះមិនទៅនោះទេ រួចបាននាំគ្នាឡើងជិះម៉ូតូត្រឡប់ទៅកន្លែងស្នាក់នៅវិញដេីម្បីសម្រាកព្យាបាលដោយខ្លូនឯង៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print