លោក​ ម៉​ម​ ប៊ុ​ន​ហេង​ ព្រមាន​លុបឈ្មោះ​គ្រូពេទ្យ​ដែល​មិន​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​

ចែករំលែក៖

​ភ្នំពេញ​៖​ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ បាន​ព្រមាន​ថា​នឹង​ លុបឈ្មោះ​គ្រូពេទ្យ​រដ្ឋ​និង​ឯកជន​ទាំងឡាយ​ ណា​ដែល​មិន​គោរព​ក្រមសីលធម៌​វិជ្ជា​ ជីវៈ​ចេញពី​គណៈ​គ្រូពេទ្យ​កម្ពុជា​សំដៅ​ លើកកម្ពស់​កិត្យានុភាព​វិជ្ជាជីវៈ​គ្រូពេទ្យ​ ដើម្បី​កាត់​បន្ថយ​លំហូរ​ការ​ចេញ​ទៅ​ពិនិត្យ​ និង​ព្យាបាល​សុខភាព​នៅ​ក្រៅប្រទេស​។​

mom bunheng

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ ជា​ផ្លូវការ​ម៉ាស៊ីន​អឹ​ម​រ៉ា​យ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​មន្ទីរពេទ្យ​ កាល់​ម៉ែ​ត​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ដ្រី​ ក្រសួងសុខាភិបាល​មាន​ប្រសាសន៍​ថា​ ចាប់ពី​ពេល​នេះ​ទៅ​ចំពោះ​គ្រូពេទ្យ​ទាំងឡាយ​ណា​ដែល​រំលោភ​បំពាន​ក្រមសីលធម៌​វិជ្ជាជីវៈ​គណៈ​គ្រូពេទ្យ​នឹង​ដាក់​ពិន័យ​ រដ្ឋបាល​ដូច​ជា​ ការ​ស្ដីបន្ទោស​ ការ​ដក​ សញ្ញាបត្រ​ ហើយ​ករណី​ធ្ងន់ធ្ងរ​នឹង​ឈាន​ ដល់​ការ​លុបឈ្មោះ​ចេញពី​បញ្ជី​គណៈ​គ្រូ​ ពេទ្យ​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ប្រកប​វិជ្ជា​ ជីវៈ​ជា​ពេទ្យ​តែ​ម្ដង​។​

​លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​ថា​ មុន​នឹង​ ឈាន​ដល់​ការ​លុបឈ្មោះ​ចេញពី​បញ្ជី​ គណៈ​គ្រូពេទ្យ​នេះ​ក្រសួង​និង​គណៈ​គ្រូពេទ្យ​ កម្ពុជា​នឹង​ធ្វើការ​អប់រំ​ណែនាំ​ក្រើនរម្លឹក​ ដើម្បី​ឱ្យ​គ្រូពេទ្យ​ទាំងនោះ​មានការ​យល់​ដឹង​ បន្ថែម​ទៀត​ឈាន​ទៅ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​នេះ​ឡើង​ វិញ​។​ លោក​រដ្ឋមន្ដ្រី​បាន​ស្នើ​ដល់​គ្រូពេទ្យ​ ទាំងអស់​ត្រូវ​ពង្រឹង​ជំហរ​ក្នុង​ការ​ផ្ដល់​សេវា​ ព្យាបាល​ប្រកបដោយ​គុណភាព​និង​គោរព​ ក្រមសីលធម៌​ឡើង​វិញ​សំដៅ​លើកកម្ពស់​ កិត្យានុភាព​វិជ្ជាជីវៈ​គ្រូពេទ្យ​។​

​ចំពោះ​ការ​ព្រមាន​ចាត់វិធានការ​ដ៏​ តឹងរ៉ឹង​នេះ​ធ្វើ​ឡើង​ខណៈ​វិស័យ​សុខា​ភិ​ បាល​កម្ពុជា​រង​ការ​រិះគន់​ពី​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​ប្រជាពលរដ្ឋ​ ថា​ គ្រូពេទ្យ​មួយ​ចំនួន​ប្រើ​ពាក្យ​គំរោះ​ គំរើយ​មើលងាយ​ឋានៈ​ប្រជាពលរដ្ឋ​និង​ ទុក​អ្នកជំងឺ​ក្រីក្រ​ចោល​មិន​ព្រម​ទទួល​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ ។​

​លោក​ សុខ​ សុគន្ធ​ ប្រធាន​មន្ទីរ​សុខា​ ភិ​បាល​រាជធានី​ភ្នំពេញ​បាន​សម្ដែង​ការ​ គាំទ្រ​ចំពោះ​ចំណាត់​វិធានការ​នេះ​ដែល​ នឹង​ធ្វើ​ឱ្យ​គ្រូពេទ្យ​មួយ​ចំនួន​ពិចារណា​ងាក​ មក​គោរព​និង​អនុវត្ដ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ដើម្បី​លើក​ស្ទួយ​កិត្ដិយស​គ្រូពេទ្យ​ និង​ទទួល​បានការ​ជឿ​ទុកចិត្ដ​ពី​ប្រជាពលរដ្ឋ​។​

​សូម​បញ្ជាក់​ថា​ រហូត​មក​ដល់​ប​ច្ចុ​ ប្បន្ន​នេះ​ប្រជាពលរដ្ឋ​នៅ​តែ​មិន​ផ្ដល់​ តម្លៃ​និង​ការ​ជឿជាក់​ទៅ​លើ​គុណភាព​និង​គុណធម៌​គ្រូពេទ្យ​ខ្មែរ​ដោយ​អ្នក​ដែល​មាន​ លទ្ធភាព​បាន​ចាកចេញ​ទៅ​ទទួល​ការ​ពិនិត្យ​ និង​ព្យាបាល​នៅ​ក្រៅប្រទេស​៕​

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print