សម្រាលកូន​មិន​រួច​ស្លាប់​ទាំង​ម្ដាយ​ និង​កូន​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​

ចែករំលែក៖

​ខេត្ដពោធិ៍សាត់​៖​ មិនមែន​ជា​លើក​ ទី​១​ទេ​ដែល​ស្ដ្រី​ឆ្លងទន្លេ​ស្លាប់​នៅ​មន្ទីរ​ ពេទ្យ​រដ្ឋ​ ។​ អ្វី​ដែល​ជ្រួលច្របល់​ករណី​ ស្ដ្រី​ម្នាក់​ឆ្លងទន្លេ​មិន​រួច​ ហើយ​ស្លាប់​ទាំង​ ម្ដាយ​និង​កូន​បាន​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​តាម​ រយៈ​ការ​ផ្សាយ​របស់​វិទ្យុ​ក្នុងស្រុក​មួយ​ កាលពី​យប់​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​ ២០១៦​ ។​

នគរដ្រេហ្គន

បើ​ទោះជា​យ៉ាងនេះ​ក្ដី​ប្រធាន​ មន្ទីរពេទ្យ​បង្អែក​ខេត្ដពោធិ៍សាត់​ទី​ដែល​ មាន​អ្នក​ឆ្លងទន្លេ​ស្លាប់​ អះអាង​ថា​ ក្រុម​ គ្រូពេទ្យ​បាន​យកចិត្ដទុកដាក់​អស់ពី​ដៃ​ពី​ ជើង​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​ស្ដ្រី​ដែល​ ឆ្លងទន្លេ​នោះ​ ប៉ុន្ដែ​មិនដឹង​ជា​យ៉ាងម៉េច​ ស្រាប់តែ​ស្ដ្រី​ឆ្លងទន្លេ​បែកពពុះមាត់​ស្លាប់​ តែ​ម្ដង​ ។​

​ស្ដ្រី​ម្នាក់​បាន​ធ្វើ​ឱ្យ​ជ្រួលច្របល់​ព្រោះតែ​សម្រាលកូន​មិន​រួច​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ក្នុង​មណ្ឌល​ សុខភាព​ឃុំ​ស្នាម​ព្រះ​ ស្ថិត​ក្នុង​ឃុំ​ស្នាម​ ព្រះ​ ស្រុក​បាកាន​ ដោយ​ស្ថានភាព​ស្ដ្រី​ឆ្លង​ ទន្លេ​ទំនងជា​មាន​បញ្ហា​ទើប​ខាង​មណ្ឌល​ សុខភាព​បញ្ជូន​ស្ដ្រី​ឆ្លងទន្លេ​មក​មន្ទីរពេទ្យ​ បង្អែក​ខេត្ដ​ដើម្បី​រក​ការ​សង្គ្រោះ​ ។​ ប៉ុន្ដែ​ នៅ​ពេល​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ ស្ដ្រី​ឆ្លងទន្លេ​បាន​បែកពពុះមាត់​ ហើយ​ ស្លាប់​តែ​ម្ដង​ បើ​ទោះបីជា​ក្រុម​គ្រូពេទ្យ​ ខិតខំ​ជួយ​សង្គ្រោះ​យ៉ាងណា​ក៏​ដោយ​ ។​

​ស្ដ្រី​ខាងលើ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ ញ៉ឹ​ក​ ណា​ន​ អាយុ​៤៥​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ អន្លង់​មាន​ ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន​ ធ្លាប់​មានកូន​៣​នាក់​រួច​ហើយ​គឺ​ប្រុស​២​ នាក់​ ស្រី​ម្នាក់​ ។​

​តាម​ការ​រៀបរាប់​របស់​បុរស​ឈ្មោះ​អ៊ុ​ន​ តឿ​ អាយុ​៣៤​ឆ្នាំ​ បានឱ្យ​ដឹង​ថា​ គ្រួសារ​ក្រីក្រ​ណាស់​និង​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ប្រគល់​បណ្ណ​ក្រីក្រ​លេខ​១​ឱ្យ​ ទៀត​ផង​ ។​ កាលពី​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ ប្រពន្ធ​គាត់​បាន​ឈឺពោះ​ហើយ​ គាត់​បាន​នាំ​ប្រពន្ធ​ទៅ​កាន់​មណ្ឌល​សុខ​ ភាព​តែ​មិន​ទាន់​សម្រាល​ភ្លាមៗ​ទេ​។​ លុះ​ ដល់​ល្ងាច​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៦​ ទើប​ប្រពន្ធ​គាត់​ឈឺពោះ​សម្រាលកូន​ គាត់​ក៏​ជូន​ប្រពន្ធ​មក​កាន់​មណ្ឌល​សុខ​ ភាព​ស្នាម​ព្រះ​ដោយ​គិត​ថា​ ប្រពន្ធ​ធ្លាប់​ មានកូន​៣​រួច​ទៅ​ហើយ​ និង​ម្យ៉ាង​គ្មាន​ ប្រាក់​ផង​ក៏​នាំ​ប្រពន្ធ​ទៅ​ឆ្លងទន្លេ​នៅ​ មណ្ឌល​សុខភាព​ស្នាម​ព្រះ​ដោយនៅ​ជិត​ ផ្ទះ​ផង​ និង​អាច​អស់​លុយ​តិច​ផង​ ។​ នៅ​ ពេល​ទៅ​ដល់​មណ្ឌល​សុខភាព​ប្រពន្ធ​ របស់​គាត់​ឈឺពោះ​ធម្មតា​ ប៉ុន្ដែ​មិន​ឆ្លង​ ទន្លេ​នោះ​ឡើយ​ ។​ ឃើញ​ដូច្នោះ​ក្រុម​គ្រូ​ ពេទ្យ​នៅ​មណ្ឌល​សុខភាព​ស្នាម​ព្រះ​ក៏​ បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ តែ​រហូត​ដល់​វេលា​ម៉ោង​ជិត​៨​យប់​នៅ​ តែ​សម្រាល​មិន​ទាន់​រួច​ទើប​បណ្ដាល​ឱ្យ​ ប្រពន្ធ​គាត់​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង​ ។​

​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ពោធិ៍​ សាត់​លោក​ ចាន់​ សុខា​ បាន​ថ្លែង​ថា​ មិន​ មែន​ក្រុម​គ្រូពេទ្យ​របស់​លោក​មិន​យក​ ចិត្ដ​ទុកដាក់​ចំពោះ​អ្នកជំងឺ​នោះ​ទេ​ ។​ ឆ្លង​ តាម​ការ​តាមដាន​ស្ដ្រី​ដែល​ឆ្លងទន្លេ​នោះ​ ស្បូន​គាត់​មិន​ព្រម​បើក​សោះ​ ។​ មិនដឹង​ ជា​យ៉ាងម៉េច​ស្រាប់តែ​អ្នកជំងឺ​បែប​ពពុះ​ មាត់​ហើយ​ស្លាប់​ភ្លាមៗ​ បើ​ទោះបីជា​ ក្រុម​គ្រូពេទ្យ​ខិតខំ​ជួយ​សង្គ្រោះ​យ៉ាងណា​ ក៏​ដោយ​ ។​ លោក​បាន​បន្ដ​ថា​ វា​ជា​ការ​ លំបាក​ប្រសិនបើ​ស្ដ្រី​អ្នកជំងឺ​មិន​បាន​យក​ ចិត្ដ​ទុកដាក់​ក្នុង​ការ​តាមដាន​សុខភាព​ របស់​ខ្លួន​ពេល​មាន​ផ្ទៃពោះ​ ។​ ម្យ៉ាងទៀត​ មិនដឹង​ថា​ តើ​គាត់​មាន​ជំងឺ​អ្វីខ្លះ​ផង​ទេ​ ។​

​បើ​ទោះជា​យ៉ាងនេះ​ក្ដី​អ្នក​ស្ដាប់​វិទ្យុ​ ក្នុងស្រុក​មួយ​ដែល​ផ្សាយ​ផ្ទាល់​អំពី​រឿង​ រ៉ាវ​ស្ដ្រី​ឆ្លងទន្លេ​ស្លាប់​ទាំង​ម្ដាយ​ និង​កូន​ នៅ​ឯ​ខេត្ដពោធិ៍សាត់​នោះ​បាន​និយាយ​ថា​ តើ​មក​ដល់​សតវត្ស​ទី​២១​ហើយ​មាន​ ករណី​ស្លាប់​ដោយសារ​ការ​ឆ្លងទន្លេ​ទាំង​ ម្ដាយ​និង​កូន​ទៀត​ឬ​យ៉ាងណា​នៅ​កម្ពុជា​?​

​រឿងរ៉ាវ​បែប​នេះ​វា​ហាក់ដូចជា​ការ​ ផ្ដល់​នូវ​ការ​រកាំ​ចិត្ដជា​ខ្លាំង​សម្រាប់​ប្រជា​ ពលរដ្ឋ​ខ្មែរ​ជាមួយនឹង​ក្ដី​សោកសៅ​អាណិត​ ស្ដ្រី​រង​គ្រោះ​ ព្រោះ​មិន​នឹក​ស្មានថា​ បច្ចេក​ វិទ្យា​សម័យ​ទំនើប​ ប៉ុន្ដែ​ស្ដ្រី​នៅ​តែ​រង​ គ្រោះ​ពេល​ដែល​ឆ្លងទន្លេ​ ។​ គេ​មិនដឹង​ថា​ តើ​ក្រសួងសុខាភិបាល​យល់​យ៉ាងណា​ ចំពោះ​ករណី​ខាងលើ​នេះ​?​ ៕​

IMG-20160123-WA0036

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print