យុវជនម្នាក់ត្រូវនគរបាលខណ្ឌដូនពេញឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដកហូតបាន១៥កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួន យុវជនម្នាក់ដែលជំនាញខាងជួញដូរគ្រឿងញៀន ហើយជាលទ្ធផលដកហូតបានថ្នាំញៀនជាក់ស្ដែងចំនួន១៥កញ្ចប់តូច ។

IMG_5036

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៥ និង១៥នាទីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នៅចំណុចក្បែរកាប៊ីនភ្លើងប្បុកបឹងកក់ ភូមិ៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនសង្ស័យឈ្មោះ ញៀ សុទី ហៅកង្កែប អាយុ២១ឆ្នាំពំុមានមុខរបរនិងទីលំនៅពិតប្រាកដ ។

លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកអភិបាលខណ្ឌដូនពេញស្តីពីកាបង្ការនិងបង្ក្រាបទប់ស្កាត់រាល់បទល្មើសផ្សេងនៅក្នុងមូលដ្ឋានឲ្យទាន់ពេលវេលាផ្អែកតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដូច្នេះហើយទើបនគរបាលខណ្ឌដូនពេញ តែងតែចុះអនុវត្តជារៀងរាល់ថ្ងៃយប់ ដើម្បីរក្សាឲ្យបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានសេចក្តីសុខ លុះជាក់ស្តែងកាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ គឺកម្លាំងនគរបាលមូលដ្ឋានខណ្ឌដូនពេញ និងនគរបាលផ្នែកយុត្តិធម៍បានចុះបង្ក្រាបជាក់ស្តែងនូវទីតាំងជួញដូរគ្រឿងញៀននៅចំណុចក្បែរកាប៊ីនភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បន្ទាប់ពីកម្លាំងធ្វើការស្រាវជ្រាវដឹងយ៉ាងច្បាស់ថាជនសង្ស័យរូបនោះកំពុងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅម្លុកនោះក៏ឃាត់ខ្លួនឆែកឆេរឃើញវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១៥កញ្ចប់តូចក៏បញ្ជូនមកអធិការនគរបាលខណ្ឌដូនពេញដើម្បីកសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print