​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មិន​ខ្វល់​អំពី​បញ្ហា​ល្បែងស៊ីសង​

ចែករំលែក៖

​ភ្នំពេញ​៖​ ប្រភេទ​ល្បែង​ចាក់​ភា្ន​ល់​ ស៊ីសង​ខុសច្បាប់​រួម​មាន​ក្រៅពី​កន្ទុយ​ លេខ​ សង្វៀន​បញ្ជល់មាន់​-​បៀ​-​អាប៉ោង​ គឺ​មាន​កន្លែង​ចាក់​បាល់​កំពុង​រីក​ដុះដាល​យ៉ាង​ពេញបន្ទុក​នៅ​តាម​មូលដ្ឋាន​ តាម​ ផ្សារ​នានា​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ តែ​ បើ​ការ​បង្ក្រាប​វិញ​ហាក់បីដូចជា​ស្ដួច​ ស្ដើង​បំផុត​ដែល​គេ​មិនដឹង​ថា​ អាជ្ញាធរ​ សមត្ថកិច្ច​បិទ​ភ្នែក​ត្រូវ​ថ្នាំ​សណ្ដំ​ ឬ​មិន​ ហ៊ាន​ខ្លាច​ប៉ះ​ខ្សែ​យ៉ាងណា​នោះ​ទេ​ ។​

​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​ដែល​ល្បី​ពេញ​ភូមិ​រហូត​ពលរដ្ឋ​លាន់មាត់​ថា​ ម្ចាស់​សង្វៀន​ជា​តារាចម្រៀង​ល្បី​ពេញ​ និយម​ម្នាក់​បើក​លេងល្បែង​បញ្ជល់មាន់​ ស្ថិត​នៅ​ខាងលិច​ប៉ុស្ដិ៍​ត្រ​ញំ​ង​ក្រសាំង​ កណ្ដាល​ព្រៃ​ឫស្សី​ម៉ុង​ចិន​ ក្នុងភូមិ​ខ្វែ​ សង្កាត់​ត្រ​ញំ​ង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ ជ័យ​ដោយ​បើក​លេង​លាយ​ជាមួយ​ល្បែង​អាប៉ោង​ផង​ដែរ​ ។​ សមត្ថកិច្ច​ឬ​អាជ្ញាធរ​ ខណ្ឌ​មើល​រំលង​មិនឃើញ​ ដោយសារ​តែ​ បាំងបិទ​ទៅ​ដោយ​គុម្ព​ឫស្សី​ក៏​មិនដឹង​ ទើប​មិន​បាន​បង្ក្រាប​ ។​ រីឯ​កន្លែង​ចាក់​ បាល់​វិញ​កើត​មាន​ច្រើន​កន្លែង​ជ្រក​ ក្រោម​ស្លាក​អ៊ី​ន​ធើ​ណេ​ត​មួយ​កន្លែង​នៅ​ តាម​ផ្លូវជាតិ​លេខ​៣​យីហោ​ 188​ Net​ ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​ សង្កាត់​ចោម​ចៅ​ និង​មួយ​កន្លែង​ទៀត​នៅ​តាម​ផ្លូវជាតិ​ លេខ​៤​ជាប់​ខ្លោងទ្វារ​ច្រកចូល​បុរី​ចោម​ ចៅ​យីហោ​ AA2888​ Net​ ក្នុងភូមិ​ព្រៃ​ ព្រីង​ជើង​ សង្កាត់​ចោម​ចៅ​ ហើយ​ពុំ​ ដែល​ឃើញ​អាជ្ញាធរ​សមត្ថកិច្ច​ហ៊ាន​ក្អក​ចុះ​ទៅ​មើល​ឡើយ​ ។​

​តាម​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ត្រ​ញំ​ង​ក្រសាំង​ប្រាប់​ឱ្យ​ដឹង​ថា​ សង្វៀន​បញ្ជល់​ មាន់​ដែល​សូ​ម្បី​តែ​ក្មេង​ក្នុងភូមិ​ក៏​ដឹង​ដែរ​ ថា​ម្ចាស់​អ្នក​បើក​ជា​តារាចម្រៀង​ល្បី​ ពេញ​និយម​ហើយ​ក៏​ជា​ពិធីករ​ក្នុង​ពិធី​ មង្គលការ​ផង​ដែរ​ បន្ទាប់​ពី​លួច​បើក​ សង្វៀន​បញ្ជល់មាន់​ខុសច្បាប់​នៅ​ក្នុង​ ខណ្ឌឫស្សីកែវ​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ ចុះ​បង្ក្រាប​បំបែក​ទីតាំង​ឆ្នាំងបាយ​របស់​តារាចម្រៀង​នោះ​រួច​មក​ក៏​បាន​មក​លួច​បើក​សង្វៀន​បញ្ជល់មាន់​ខុសច្បាប់​ ដោយ​លួចលាក់​ក្នុង​ព្រៃ​ឫស្សី​ម៉ុង​ខ្មោច​ ក្បែរ​សាលាសង្កាត់​ត្រ​ញំ​ង​ក្រសាំង​ សា​ជា​ថ្មី​ដើម្បី​បំពេញ​បង្គ្រប់​បន្ថែម​ពីលើ​របរ​អាជីព​ជា​តារាចម្រៀង​ ។​

​ពលរដ្ឋ​ឱ្យ​ដឹង​បន្ដ​ទៀត​ថា​ ទីតាំង​ បញ្ជល់មាន់​ក្នុង​ព្រៃ​ម៉ុង​ខ្មោច​ខាងលើ​ មាន​បង្កប់​ទៅ​ដោយ​ល្បែង​ បៀ​ អាប៉ោង​ ដែល​អ្នក​ភូមិ​ស្គាល់​ច្បាស់​ឈ្មោះ​ក្រឹម​ ជា​មេខ្លោង​ ដែល​រស់នៅ​ភូមិ​ក្បែរ​នោះ​ ។​ វង់ល្បែង​ស៊ីសង​ទាំងនោះ​ហាក់បីដូចជា​ មាន​សេចក្ដីសុខ​ណាស់​ ខណៈ​ដែល​សមត្ថ​ កិច្ច​មិន​ទាន់​ហ៊ាន​បង្ក្រាប​ឬ​មើល​មិន​ ឃើញ​ក៏​មិនដឹង​ ។​

​ចំណែក​ពលរដ្ឋ​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ ទាំង​ត្បូង​ទាំង​ជើង​ សង្កាត់​ចោម​ចៅ​ វិញ​បានឱ្យ​ដឹង​ថា​ នៅ​ក្នុង​មូលដ្ឋាន​កើត​ មាន​ល្បែងស៊ីសង​ខុស​ក្រៅពី​កត់​ឆ្នោត​ មាន​កន្លែង​ចាក់​បាល់​ចំនួន​២​ធំៗ​បើក​ បម្រើ​សេវាកម្ម​២៤​ម៉ោង​លើ​២៤​ម៉ោង​ គ្មាន​ញញើត​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ថ្នាក់​ តូចតាច​ឡើយ​ ដែល​ជ្រក​ក្រោម​ស្លាក​ អ៊ី​ន​ធើ​ណេ​ត​ប្រកប​ទៅ​ដោយ​ភាព​រលូន​ គ្មាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ណា​ហ៊ាន​ ក្អក​ ឡើយ​ ។​

​ពលរដ្ឋ​បានឱ្យ​ដឹងផង​ដែរ​ថា​ ទោះជា​ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ដាក់​ពង្រាយ​ ស្លាក​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពី​គោ​លន​យោ​ បាយ​ទាំង​៩​យ៉ាង​របស់​ភូមិ​-​សង្កាត់​-​ឃុំ​ មាន​សុវត្ថិភាព​យ៉ាងណា​ក៏​ដោយ​ក្នុង​ នោះ​ចំណុច​ទី​៥​ដែល​បញ្ជាក់​ថា​ គ្មាន​ការ​ លេងល្បែង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ កើត​មាន​ក្នុង​មូលដ្ឋាន​ ដើម្បី​ដាក់​ ពង្រឹង​ និង​រក្សា​បាន​នូវ​សន្ដិសុខ​ សុវត្ថិភាព​ ជូន​ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ផ្ទុយ​ទៅ​វិញ​ ល្បែងស៊ីសង​ខុសច្បាប់​ រីក​ផុសផុល​ទាំង​ តូច​ទាំង​ធំ​ តែបើ​ការ​បង្ក្រាប​វិញ​ហាក់បី​ ដូច​ជា​ស្រួចស្រាល់​ជាទី​បំផុត​រហូត​ដល់​ពលរដ្ឋ​លើក​ឡើង​ថា​ ចាប់​បាន​តែ​តូចៗ​ រីឯ​ទីតាំង​ធំៗ​ចាប់​មិន​ទាន់​បាន​ ខណៈ​ ដែល​ដាក់​ប្រទាក់ក្រឡា​មិន​ត្រូវ​ ឬ​មិន​ ហ៊ាន​បង្ក្រាប​មិន​ត្រឹមតែ​មាន​កើត​ ប៉ុណ្ណោះ​ទេ​នៅ​មាន​ជា​ច្រើន​មុខជា​ច្រើន​កន្លែង​ទៀត​រាប់​មិន​អស់​ទូ​ទាំង​ខណ្ឌ​ពោធិ៍​ សែន​ជ័យ​ ៕​

1212

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print