ខេត្តកោះកុង៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២០ នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកោះកុង ព្រមទាំងក្រុមចុងភៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ ចុះទស្សនកិច្ចកន្លែងចិញ្ចឹម និងប្រមូលផលគ្រុំចំពុះទា (Blue Mussels) នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង។
លោករដ្ឋលេខាធិការបានឱ្យដឹងថា៖ គ្រុំចំពុះទាផលិតផលក្នុងស្រុកមកពីតំបន់ការពារធម្មជាតិពាមក្រសោបក្នុងខេត្តកោះកុង និមិត្តរូបនៃនិរន្តភាពធនធានធម្មជាតិកើតចេញពីសុខដុមរមណីយកម្មរវាងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាននិងការអភិរក្សដើមកោងកាង
គាំទ្រម្ហូបច្នៃពីគ្រុំចំពុះទាមានប្រភពមកពីតំបន់ការពរធម្មជាតិពាមក្រសោមគឺគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍៕
...
ដោយ៖ សិលា