ជា វណ្ណារិទ្ធ បានការសរសើរខ្លាំងពីរូបថតឈុតព្រះរាជាសម័យអង្គរ

ចែករំលែក៖

ភ្នំពេញ៖ អតីតប្រុសស្អាត Freshie Boy ចំណាត់ថ្នាក់ លេខ១ លោកជា វណ្ណារិទ្ធ បានធ្វើឲ្យអ្នកគាំទ្រសាទរ និងកោតសរសើរខ្លាំងក្រោយពីពិធីកររូបនេះបានបង្ហាះរូបថតក្នុងសម្លៀកបំពាក់ក្នុងឈុតព្រះរាជានាសម័យសង្គរ។
ក្រោយបញ្ចេញរូបថតជាច្រើនសន្លឹក គ្រងឈុតសម័យបុរាណរួមជាមួយទឹកមុខមុតមាំ អង់អាចក្លាហាន ម៉ឹងម៉ាត់ សាកសមជាសបុរសខ្លាំងនាសម័យបុរាណ ។ ការរចនាបន្ថែម អមដោយគ្រឿងអលង្ការ សម្លៀកបំពាក់ សាស្ត្រាវុធ ដែលគ្រប់ផ្នែកត្រូវបានរៀបចំយ៉ាងប្រណីត និងអាចធ្វើឲ្យមហាជនពេញចិត្តនឹងការរៀបចំឡើងសម្រាប់ជាគោលគំនិត និងនាំឲ្យកុលបុត្រខ្មែរគ្រប់រូបកាន់តែមានមោទភាពចំពោះសិល្បៈវប្បធម៌ដ៏ត្រចេះត្រចង់របស់ជាតិដែលដូនតាបន្សល់ទុកឲ្យ។លោកថ្លែងថា«ខ្ញុំពិតជាស្រលាញ់ពេញចិត្តក្នុងការគ្រងឈុតនេះណាស់ ម្យ៉ាងគឺដើម្បីលើកស្ទួយ វប្បធម៌ខ្មែរ ដ៏រុងរឿងអស្ចារ្យ របស់ខ្មែរតាំងពីបុរាណកាលមក មោទនភាពដែលបានកើតជាកូនខ្មែរ ដែលមានវប្បធម៌ អរិយធម៌ដ៏អស្ចារ្យសម្រាប់កូនខ្មែរគ្រប់ៗរូប»។
​សំណេរនិងរូបថតទាំងនេះទទួលបានការពេញចិត្តកោតសរសើរ និងចែករំលែកជាច្រើនលើបណ្តាញទំនាក់ទំនងសង្គមនានាជាច្រើន៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print