Breaking news ៖ កូរ៉េខាងជើងកំពុងបោះពុម្ពខិត្តប័ណ្ណជាច្រើនប្រឆាំងកូរ៉េខាងត្បូង

ចែករំលែក៖

កូរ៉េខាងជើង៖ នៅថ្ងៃទី២០ខែមិថុនា សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា ៖ ទីក្រុងព្យុងយ៉ាងបានបោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងត្បូងជាច្រើន ត្រៀមផ្សព្វផ្សាយនៅតាមព្រំដែន ដែលជាការសងសឹកទៅលើកូរ៉េខាងត្បូង ដែលបានបង្ហោះខិត្តប័ណ្ណ ចូលទឹកដីកូរ៉េខាងជើង បំពានកិច្ចព្រមព្រៀង។
តាមសារព័ត៌មាន កូរ៉េខាងត្បូង យ៉ុងហាប់ នៅថ្ងៃទី ២០ ខែមិថុនាបានផ្សាយថា ៖កូរ៉េខាងជើង បានបោះខិត្តប័ណ ជាច្រើនដើម្បីបង្ហោះទៅកាន់កូរ៉េខាងត្បូង ប្រឆាំងនិងកូរ៉េខាងត្បូង វិញម្តង។
ស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែតានតឹង ថែមទៀត ក្រោយប្រទេសទាំងពីរ មិនព្រមបន្ធូរបន្ថយ ស្ថានភាព ។ ជាមួយគ្នានេះដែរ អាមេរិកបានធ្វើឲ្យស្ថានភាពកាន់តែតានតឹងក្រោយយន្តហោះទម្លាក់គ្រាប់អាមេរិកបង្ហាញខ្លួន នៅជិតឧបទ្វីបកូរ៉េ។
អាមេរិក បញ្ជូនយន្តហោះពីរគ្រឿងប្រភេទ B-52H ហោះហើរឆ្លងកាត់ព្រំដែនកូរ៉េខាងជើង។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល ស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែតានតឹង។
តាមគេហទំព័រ Aircraft Spots យន្តហោះទម្លាក់គ្រាប់ ប្រភេទ B-52H បានហោះហើរឆ្លងកាត់តំបន់ភាគខាងជើង ប្រទេសជប៉ុន កាលពីថ្ងៃទី ១៩ ខែមិថុនា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតស្តីពីយន្តហោះខាងលើនោះឡើយ។ នេះជាលើកទី២ហើយដែលយន្តហោះនេះបានហោះហើរជិតព្រំដែនកូរ៉េទាំងពីរ ក្នុងសប្តាហ៍នេះ។
ចំណែកកម្លាំងទាហានអាកាសអាមេរិកប្រចាំនៅអាស៊ីប៉ាសីហ្វិក បានឲ្យដឹងថា ៖យន្តហោះ ២គ្រឿងប្រភេទ B-52H បានចូលរួមធ្វើសមយុទ្ធជាមួយកម្លាំងទាហានជប៉ុន កាលពីថ្ងៃទី១៧ ខែមិថុនា ។
អាមេរិកបានបញ្ជូនយន្តហោះ ទមា្លក់គ្រាប់ មកកាន់ឧបទ្វីបកូរ៉េក្នុងពេលដែល កូរ៉េខាងជើង គំរាមតបតកូរ៉េខាងត្បូង ដែលមិនអាចទប់ស្កាត់ការ បង្ហោះសារប្រឆាំងកូរ៉េខាងជើង។ ចំណុចទាំងនោះហើយបានជាកូរ៉េខាងជើង កាត់ផ្តាច់ទំនាក់ទំនង ហើយបំផ្ទុះ ការិយាល័យទំនាក់ទំនង កូរ៉េទាំងពីរទៀតផង៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print