ប៉ូលីសអាមេរិក បាញ់សម្លាប់សនិ្តសុខយាមហ្គារ៉ាស់រថយន្ដ ខណៈដែលខ្លួនបង្ហាញកាំភ្លើង​ដាក់ប៉ូលីស មុនរត់គេចខ្លួនទាំងស្លន់ស្លោ

ចែករំលែក៖

អន្តរជាតិ៖ សារព័ត៌មាន The Sun របស់អាមេរិក នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញផ្សាយថា ក្រុមមន្ត្រីប៉ូលីសនៅក្នុងទីក្រុងឡូសអាន់ជែឡេស (Los Angeles) បានសបាញ់សម្លាប់ យុវជនម្នាក់ ដែលជាសនិ្តសុខយាមហ្គារ៉ាស់រថយន្ដ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីរូបគេបង្ហាញកាំភ្លើងដាក់ប៉ូលីស និងរត់គេចចេញពីប៉ូលីស ដោយសារតែការភ័យខ្លាច

យុវជនខាងលើដែលត្រូវប៉ូលីសបាញ់សម្លាប់នោះមានឈ្មោះថា អាន់ដ្រេស ហ្គាដាដូ (Andres Guardado) អាយុ១៨ឆ្នាំ សនិ្តសុខយាមហ្គារ៉ាស់រថយន្ដ ហើយមុនហេតុការណ៍បានកើតឡើងនៅពេល Guardado ឃើញមន្ត្រីល្បាតនៅក្នុងតំបន់ ស្រាប់តែយុវជនរូបនេះបង្ហាញកាំភ្លើងរបស់ខ្លួនដាក់ប៉ូលីសមុនរត់គេចខ្លួនទាំងស្លន់ស្លោ។ ក្រុមមន្ត្រីប៉ូលីសបានដេញតាមពីក្រោយ ហើយនៅពេលនោះដែរ ប្រហែលជាម៉ោង ៦និង០០នាទីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប៉ូលីសម្នាក់បានបាញ់សម្លាប់ Guardado តែម្ដង។ ប៉ុន្តែមូលហេតុនៃការបាញ់សម្លាប់យុវជន Guardado មិនទាន់មានការបញ្ជាក់លម្អិតឱ្យច្បាស់នោះទេ ខណៈក្រុមគ្រួសារយុវជនរូបនេះ និងម្ចាស់ហ្គារ៉ាស់រថយន្ដស្នើឱ្យប៉ូលិសពន្យល់ពីហេតុផលដែលឈានដល់ការបាញ់សម្លាប់នេះ។

គួរបញ្ជាក់ថា ការបាញ់សម្លាប់យុវជន Andres Guardado កើតមានឡើងនៅចំពេលសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងបាតុកម្មប្រឆាំងអំពើឃោរឃៅប្រព្រឹត្តដោយប៉ូលីស និងការរើសអើងពូជសាសន៍លើ ពលរដ្ឋអាមេរិកកាំងស្បែកខ្មៅ បន្ទាប់ពី George Floyd ត្រូវបានប៉ូលីសម្នាក់យកជង្គង់សង្កត់ករហូតដល់ស្លាប់កាលពីចុងខែឧសភា កន្លងទៅ៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print