តាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃសៅរ៍នេះ បានបង្ហាញពីទីផ្សារដោះដូរកីឡាករមួយចំនួនដែលអាចកើតឡើង ឬក៏អាចជាពាក្យចចាមអារាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករនៅតំបន់អឺរ៉ុបសម្រាប់ថ្ងៃនេះដូចខាងក្រោម៖
១. កិច្ចសន្យារបស់ខ្សែការពារសញ្ជាតិប្រេស៊ីល David Luiz ជាមួយក្រុម Arsenal នឹងត្រូវបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនាហើយភ្នាក់ងាររបស់គាត់និយាយថា អនាគតរបស់កីឡាករវ័យ៣៣ ឆ្នាំរូបនេះនឹងត្រូវបានរៀបចំនៅចុងសប្តាហ៍នេះ។
២. David Luiz ចង់បន្តកុងត្រារយៈពេល២ឆ្នាំដើម្បីស្នាក់នៅជាមួយក្រុមកាំភ្លើងធំ តែពួកគេអាចត្រៀមបន្តការស្នាក់នៅរយៈពេល តែ១ឆ្នាំទៀតប៉ុណ្ណោះ។
៣. Chelsea មានឆន្ទៈក្នុងការលក់ខ្សែបម្រើសញ្ជាតិបារាំង N’Golo Kante អាយុ២៩ឆ្នាំដើម្បីយកថវិកាសម្រាប់ការទិញកីឡាករថ្មីៗបន្តទៀតបន្ទាប់ពីមានកិច្ចព្រមព្រៀងចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Timo Werner ពី RB Leipzig ។
៤. ក្តីសង្ឃឹមរបស់ Chelsea ក្នុងការចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ Havertz របស់ក្លិប Bayer Leverkusen អាចនឹងមានភាពប្រសើរឡើងជាមួយនឹងក្លិប Bayern Munich និង Real Madrid ដែលក្លឹបទាំង២បានលុបចោលពីការចុះហត្ថលេខាលើកីឡាករអន្តរជាតិអាល្លឺម៉ង់វ័យ២១ឆ្នាំរូបនេះ។
៥. ក្លិប Inter Milan កំពុងពិភាក្សាជាមួយក្រុម Manchester United អំពីការរក្សាខ្សែប្រយុទ្ធសញ្ជាតិឈីលី Alexis Sanchez វ័យ៣១ឆ្នាំក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលក្រោយ ។
៦. Arsenal និង Manchester United ចាប់អារម្មណ៍នឹងខ្សែបំរើស្លាប Roma កីឡាករ Cengiz Under ដោយខ្សែបំរើស្លាបរបស់ទួរគីវ័យ២២ឆ្នាំរូបនេះមានតម្លៃប្រហែល២៧លានផោន។
៧. ក្រុម Bayern Munich យល់ព្រមបន្តកុងត្រាថ្មីដល់កីឡាករប្រេស៊ីល Philippe Coutinho ពីក្រុម Barcelona លើសពីថ្ងៃទី៣០ ខែមិថុនា។ ដូច្នេះកីឡាករវ័យ២៨ឆ្នាំរូបនេះអាចលេងនៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រដូវកាលនេះក្នុងខែសីហាបាន។
៨. Everton នឹងខកខានក្នុងការចុះហត្ថលេខាលើកីឡាករ Gabriel Magalhaes វ័យ២២ឆ្នាំមកពីក្លឹប Lille ខណៈដែលខ្សែការពារប្រេស៊ីលរូបនេះបានត្រៀមខ្លួនដើម្បីចូលរួមជាមួយក្រុម Napoli របស់អ៊ីតាលីទៅវិញ។
៩. Everton បានងាកមកចាប់អារម្មណ៍ខ្សែការពារកូរ៉េខាងត្បូង Kim Min-jae វ័យ២៣ឆ្នាំ ក្នុងតម្លៃ១៣.៥លានផោនពីក្លឹបចិន Super League នៅទីក្រុង Beijing Guoan ។
១០. លោក Sean Dyche គ្រូបង្វឹកក្លិប Burnley បានរិះគន់ក្លឹបដែលមិនបានដោះស្រាយស្ថានភាពកិច្ចសន្យារបស់កីឡាករមួយចំនួនដោយកិច្ចព្រមព្រៀងចំនួន៥របស់កីឡាករលោកនឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ។
១១. ខ្សែបម្រើវ័យ៣៥ឆ្នាំសញ្ជាតិប្រេស៊ីល Fernandinho របស់ក្រុម Manchester City នឹងបន្តរហូតដល់រដូវក្តៅឆ្នាំ២០២១។ ចំណែកីឡាកររូបនេះបានអះអាងថា រូបគាត់ចង់បញ្ចប់អាជីពនៅស្រុកកំណើតរបស់គាត់ ៕
ដោយ៖ ភារៈ