កាំភ្លើងធំ Arsenal រងការបរាជ័យ២ប្រកួតផ្ទួនៗ

ចែករំលែក៖

កីឡាករ Neal Maupay បានរកគ្រាប់បាល់ជ័យជម្នះដល់ក្រុម Brighton & Hove Albion នៅម៉ោងបន្ថែមនាទីទី៩០+៥ ខណៈដែលក្រុមមួយនេះប្រឈមនឹងការកាត់ចោលដោយបានយកឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល ២ទល់១ ស្របពេលដែលក្រុមកាំភ្លើងធំបាត់បង់កីឡាករសំខាន់ ម្នាក់ដោយសាររងរបួសសម្រាប់ការប្រកួតសប្តាហ៍ទី៣០កាលពីយប់ថ្ងៃទី២០ មិថុនាម្សិលមិញ។

កីឡាករ Nicolas Pepe របស់ក្រុមArsenal បានរកគ្រាប់បាល់នាំមុខក្រុមម្ចាស់ផ្ទះ Brighton នៅនាទីទី៦២ ប៉ុន្តែត្រូវក្រុមម្ចាស់ផ្ទះសងវិញមួយគ្រាប់នៅនាទីទី៧៥ ដោយកីឡាករ Lewis Dunk ។ លទ្ធផលនេះបានបន្តរហូតដល់ម៉ោងបន្ថែម៩០នាទីបូក៥ ធ្វើឲ្យកីឡាករ Neal Maupay មានឱកាសរក គ្រាប់បាល់ទីបានមួយគ្រាប់បន្ថែមដោយការបញ្ជូនបាល់ពីកីឡាករ Connolly ធ្វើឲ្យចប់ការប្រកួតក្រុមម្ចាស់ ផ្ទះ Brighton ឈ្នះក្រុមកាំភ្លើងធំ Arsenal ២-១ បន្តឲ្យBrighton ឡើងផុតពីតំបន់កាត់ចោលនៃលីកកំពូលអង់គ្លេស ។ ចំណែកក្រុមកាំភ្លើងធំបន្តឈរចំណាត់ថ្នាក់ទី១០ ក្នុងតារាង Premier League ។

សូមបញ្ជាក់ថា ក្រុមកាំភ្លើងធំ Arsenal បានបរាជ័យម្តងរួចមកហើយក្រោមថ្វីជើង Man City នៅថ្ងៃបើក ឆាកប្រកួតឡើងវិញនៃក្របខ័ណ្ឌអង់គ្លេស Premier League ក្នុងលទ្ធផលចាញ់ ៣-០ ។ លទ្ធផលនេះ ធ្វើឲ្យកៅអីគ្រូបង្វឹកក្រុមកាំភ្លើងធំលោក Mikel Arteta កាន់តែក្តៅ ដោយការប្រកួតកន្លងមក៥ប្រកួតគឺចាញ់ដល់ទៅ៣ប្រកួត នឹងឈ្នះតែ២ប្រកួតប៉ុណ្ណោះ ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print