ភ្នំពេញ៖ នៅថ្ងៃអាទិត្យ១កើត ខែអាសាឍឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវនិឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់-ទទួលសំណង់អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ( គ ៨៥ ) ដែលបានចាប់ផ្តើមសាងសង់ពីថ្ងៃទី ១១ ខែវិច្ចិកា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២០ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥៨៨ថ្ងៃនិង ទទួលសាងសង់ដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប តំណាងដោយឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ៕ ស សម