សប្តាហ៍ទី៣ខែមិថុនាមនុស្សមួយចំនួនប្រារព្ធទិវាឪពុក(Father s Day)ឯឆ្នាំនេះចំថ្ងៃអាទិត្យទី២១ មិថុនា

ចែករំលែក៖

ទិវាឪពុក (Father s Day) មិនមែនជា​ប្រពៃណី​វប្បធម៌​របស់​ខ្មែរ​នោះទេ ប៉ុន្តែត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅបណ្តាប្រទេសជាច្រើនជាពិសេសនៅទ្វីបអឺរ៉ុប ដោយគេមិនបានកំណត់កាលបរិច្ឆេទក្នុងការរៀបចំច្បាស់បាស់លាស់​នោះឡើយ ប៉ុន្តែ គេ​និយម​ប្រារព្ធ​នៅ​ចំ​ថ្ងៃអាទិត្យ សប្តាហ៍ទី៣នៃខែមិថុនាក្នុងឆ្នាំនីមួួយៗ។សម្រាប់ឆ្នាំ២០២០ នេះសប្តាហ៍ទី៣ខែមិថុនា ចំថ្ងៃអាទិត្យទី២១ មិថុនាឯង ។

ទិវា​ឪពុក (Father s Day) ត្រូវបាន​បង្កើតឡើង​ដើម្បី​ឧទ្ទិស​ដល់​ឪពុក​គ្រប់រូប ដូចជា​ដឹងគុណ​ចំពោះ​ម្តាយ​នៅក្នុង​ទិវា​ម្តាយ (Mother s Day) យ៉ាងដូច្នេះដែរ។

ប្រវត្តិនៃទិវាឪពុក ឬ​ទិវា​បិតា មានប្រវត្តិចេញពី អ្នកស្រី  Sonora Dodd ដែលមាន​ដើមកំណើត​នៅ​ក្រុង​វ៉ាស៊ីនតោន ត្រូវបាន​ចាត់ទុកថា ជា​ស្ថាបនិក​នៃ​ទិវា​នេះ នា​ឆ្នាំ១៩០៩ ។ដោយ​យក​គំរូ​តាម​អ្នកស្រី Anna Jarvis ស្ថាបនិក​នៃ​ទិវា​ម្តាយ។ អ្នកស្រី Dodd បាន​បង្កើត «ទិវា​ឪពុក» ដើម្បី​រំលឹក​ដល់​ឪពុក​របស់ខ្លួន​ដែលជា​បុរស​ពោះម៉ាយ និង​ជា​អតីតយុទ្ធជន​ក្នុង​សង្គ្រាមស៊ីវិល។ អ្នកស្រី​យក​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩១០ ដែល​ចំ​ថ្ងៃកំណើត​របស់លោក William Smart ដែលជា​ឪពុក។
ដូចជា​ទិវា​ម្តាយ​ផងដែរ ទិវា​ឪពុក​បាន​ក្លាយជា​ថ្ងៃ​សម្រាក​ដ៏​សំខាន់​មួយ​នៅ​សហរដ្ឋអាមេរិក ដោយ​កាលពី​ឆ្នាំ១៩៦៦ លោក​ប្រធានាធិបតី Lyndon Johnson បានប្រកាស​រើស​ថ្ងៃអាទិត្យ សប្តាហ៍​ទី៣នៃ​ខែមិថុនា ជា​ទិវា «Father s Day» ហើយ​លោក​ប្រធានាធិបតី Richard Nixon ដាក់​ទិវា​នេះ​ចូលទៅក្នុង​ច្បាប់​ជា​ធរមាន។

ទិវា​ឪពុក​នេះ ក៏​ជា​ឱកាស​ដ៏​សំខាន់​ក្នុង​ការធ្វើ​អាជីវកម្ម​ផងដែរ ដោយ​ពលរដ្ឋ​អាមេរិក និង​ពលរដ្ឋផ្សេងៗនៅលើ​ពិភពលោក តែងតែ​ចំណាយ​ប្រាក់​ជាច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ទិញ​អំណោយ​គួរ​ជាទី​គាប់ចិត្ត​ដល់​ឪពុក​ជាទី​ស្រឡាញ់​របស់ខ្លួន។

ផ្កាកូឡាប​ត្រូវបាន​ចាត់ទុកជា​ផ្កា​ផ្លូវការ​សម្រាប់​ទិវា​នេះ ដោយ​កូ​ឡាប​ពណ៌​ក្រហម​សម្រាប់​ឪពុក​ដែល​នៅ​រស់រានមានជីវិត រីឯ​កូ​ឡាប​ពណ៌​ស​សម្រាប់​ឧទ្ទិស​ដល់​ឪពុក​ដែល​បាន​លាចាក​លោក​ទៅហើយ។

ក្រៅពី​ការផ្តល់​កាដូ ជា​សម្ភារៈ ការរៀបចំ​ពិធីជប់លៀងផ្សេងៗ កូនប្រុស​ស្រី​នៅ​លោកខាងលិច តែងតែ​និយម​សរសេរ​ពាក្យពេចន៍ល្អៗដែល​ទាក់ទង​នឹង​គុណ រួមទាំង​អនុស្សាវរីយ៍ផ្សេងៗជាមួយ​ឪពុក។

បើតាម​ឯកសារ​មួយចំនួន ទិវា​នេះ​មានកំណើត​យូរណាស់​មកហើយ និង ត្រូវបាន​ប្រារព្ធ​ភាគច្រើន​នៅ​បណ្តា​ប្រទេស​ដែល​កាន់សាសនា​គ្រឹ​ស្ត​កាតូលិក ពោលគឺ​ចំ​ថ្ងៃទី១៩ ខែ​មិនា នៃ​ការ​ប្រារព្ធ​ទិវា « St Joseph s Day» ។ ប្រទេសមួយ​ចំនួន​បាន​ប្រារព្ធ​តាម​ប្រវត្តិ​របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​ជាមួយគ្នានេះ​ផងដែរ ប្រទេស​មួយចំនួនទៀត ប្រារព្ធ​ទិវានេះទៅតាម​ប្រវត្តិ និង​ពេលវេលា​ដែល​បានកំណត់រៀងៗខ្លួនទៅវិញទេ៕

...


ស្រាវជ្រាវដោយ ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print