ពលរដ្ឋវៀតណាម បានាំគ្នាមើលច័ន្ទគ្រាស មិនធ្លាប់កើតមានរយៈពេល១១ឆ្នាំ កន្លងមក។ ច័ន្ទគ្រាសផ្តើមនៅល្ងាចថ្ងៃទី២១ ខែមិថុនា នេះ ហើយពលរដ្ឋជាច្រើនបាននាំគ្នាទៅកាន់ទីតាំង ងាយស្រួលក្នុងកាលមើលច័ន្ទគ្រាស។
នៅប្រទេសវៀតណាមពិសេសគឺនៅទីក្រុងហាណូយស្ថានភាពអាកាសធាតុអំណោយផល ពលរដ្ឋអាចមើលឃើញយ៉ាងច្បាស់។
លោក Chris ជនជាតិបារំាងដែលបាននាំកូនទៅមើលច័ន្ទគ្រាស រៀបរាប់ឲ្យដឹងថា« ខ្ញុំធ្លាប់បានឃើញច័ន្ទគ្រាសនៅបារាំង ប៉ុន្តែនោះជារឿងកាលពី ១០ឆ្នាំមុន។ ថ្ងៃនេះខ្ញុំចង់មកមើលទិដ្ឋភាពដ៏អស្ចារ្យនោះម្តងទៀត៕