អ៊ុន អាលីហ្សា អរគុណប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច តេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងចម្រៀង អ្នកនាង អ៊ុន អាលីហ្សា បានសម្រេចបញ្ចប់ការងារសិល្បៈ​ទាំងស្រុងហើយក្រោយពីនាងបានពពោះកូនដំបូងដែលជាតំណក់ឈាមរវាងនាងនិងស្វាមីជាអាណិកជនរស់នៅសហរដ្ឋអាមេរិក។ នាងថ្លែងអំណរគុណចំពោះប្រមុខរដ្ឋាភិ​បាលដែលបាន​សម្រេចអនុញ្ញាតឲ្យប្រជាជនខ្មែររស់​នៅក្រៅប្រទេសទាំងអស់អាចធ្វើដំណើរមកទឹកដីកំណើត​ដែល​ជាឱកាសឲ្យស្វាមីនាងអាចធ្វើដំណើរមកមើលថែនាងគ្រាពរពោះជិតគ្រប់ខែហើយ​នោះ។
​បើមិនមានការប្រែប្រួលទេអតីតតារាសម្តែង អ៊ុន អាលីហ្សាគ្រោងសម្រាលកូនស្រី​ដំណក់ឈាមដំបូងរបស់នាងនិងស្វាមីនៅអំឡុងខែកញ្ញា ខាងមុខនេះ ហើយស្វាមីនាងក៏អាច​មានឱកាសធ្វើដំណើរពីសហរដ្ឋអាមេរិកមកមើលថែនាងនៅក្នុងឡុងខែកក្កដាខាងមុខនេះ។ កូនស្រីនាងមានឈ្មោះរួចរាល់ហើយគឺឈ្មោះ ជេនណាលី សូ ដែលនាងលើកឡើងថានាង​មានសុខភាពល្អ។ នាងបញ្ជាក់ថា ព្រោះតែស្ថានភាពជំងឺកូវីដ១៩ដែលរីករាលដាលនៅ​លើ​ពិភពលោក នាងបានពន្យាពេលចេញទៅរស់នៅជាមួយស្វាមីដែលរៀបការបានមួយឆ្នាំ​មកហើយនោះ។ ទោះជាយ៉ាងណានាងរំភើបក្រោយទទួលបានដំណឹងថារដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យប្រជាជនខ្មែរដែលរស់នៅទូទាំងពិភពលោកអាចធ្វើដំណើរមកកាន់ទឹកដីកំណើតបានធម្មតាដោយមិនចាំបាច់មានប្រាក់តំកល់ទុក។ តារាស្រីរូបនេះបញ្ជាក់ថា​នាង ស្វាមីក៏ដូចជាប្រជាជនខ្មែរទាំងអស់ពិតជាសប្បាយចិត្តក្រោយពីទទួលបានដំណឹងនេះ ហើយនាងពិតជាអរគុណសម្តេច តេជោ ហ៊ុន សែន ដែលតែងយល់ពីសុខទុក្ខ​របស់ប្រជាជនខ្មែរបើទោះបីជាពួកគាត់មិនរស់នៅទឹកដីកំណើតក្តី។
​គួរបញ្ជាក់ដែរថា គម្រប់ខួប១ឆ្នាំ នៃអាពាហ៍ពិពាហ៍របស់តារាសម្តែង និងបង្ហាញម៉ូត អ៊ុន អាលីហ្សា និងស្វាមី នាងក៏បានបញ្ចេញរូបថតពរពោះជាច្រើនសន្លឹក និងបញ្ជាក់ពីចំណង​ស្នេហ៍ដ៏ផ្អែមល្ហែម និងរឹងមាំរបស់នាង៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print