ខេត្តស្វាយរៀងះ៖មានការភ្ញាក់ផ្អើលដល់អ្នកលក់ដូរនិងអ្នកដើរផ្សារខណៈមានករណីអគ្គិភ័យឆាបឆេះតូបទិញលក់មានមួយកន្លែងត្រូវបានសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏ទាន់មិនរាលដាលដល់តូបផ្សេងក្បែរនោះដោយមូលហេតុម្ចាស់តូបដុតរំលាយប្លាកទីន មួយចំនួន ហើយបែកចានរំលាយ បណ្ដាលឲ្យខ្ទាតរំងើកភ្លើងខូចខាតមាសអស់ប្រមាណ៣០តម្លឹង។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២០ស្ថិតនៅផ្សារវាលយន្តកែងខាងជើងភូមិវាលយន្តសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា៖ ម្ចាស់តូបរងគ្រោះមានឈ្មោះសុខ ហាន់ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរទិញលក់មាស និងដូរលុយរស់ក្នុង ភូមិសង្កាត់ខាងលើ។
ចំពោះសម្ភារៈដែលខូចខាតរួមមានប្លាកទីនប្រមាណ៣០ដំឡឹង ត្រូវបានហូរទៅតាមទឹកអស់ប៉ុន្តែមិនបណ្ដាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ខណៈប្រជាពលរដ្ឋបានសហការគ្នាជួយយកទឹកពន្លត់ និងប្រើទុយោបាញ់ទឹកស្អាតដែលនៅក្បែរនោះរលត់បានទាន់ពេលវេលា។
រដ្ឋបាលក្រុងស្វាយរៀងសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះចរន្តអគ្គិសនី ភ្លើងទៀន ធូប ចង្ក្រានផ្សេងៗ និងសូមកុំដាក់តាំងទំនិញលក់លើផ្លូវ ឬចិញ្ចើមផ្លូវ ដើម្បីជៀសវាងការកកស្ទះតាមផ្លូវ សម្រួលដល់ការធ្វើដំណើរ មានសោភណភាពល្អ ជាពិសេសពេលកើតមានបញ្ហាជាយថាហេតុ ត្រូវការផ្លូវរថយន្តពន្លត់អគ្គីភ័យដើម្បីបាញ់ទឹកជាដើម។
ដោយ៖ សុថាន