ប្រជាជនប្រេស៊ីលមិនខ្វល់ពី COVID-19 ខណៈពួកគេសម្រុកទៅកម្សាន្ត នៅឆ្នេរសមុទ្រទីក្រុងរីយ៉ូ

ចែករំលែក៖

អន្តរជាតិ៖ បើទោះជាមានការព្រមានពីអាជ្ញាធរសុខាភិបាល និងអង្គការសុខភាពពិភពលោក WHO យ៉ាងណាក៏ដោយ ប្រជាជនប្រេស៊ីលជាច្រើនបានប្រមូលផ្ដុំគ្នាលេងកម្សាន្ត នៅឯតំបន់ឆ្នេរនៃទីក្រុង រីយ៉ូ (Rio de Janeiro) ដោយហាក់ដូចជាមិនខ្វល់ ឬភ័យខ្លាចទាល់តែសោះចំពោះការឆ្លងរាតត្បាត COVID-19 នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។

សូមជម្រាបថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ (ពេលវេលានៅប្រេស៊ីល) ប្រជាជនប្រេស៊ីលរាប់រយនាក់ បាននាំគ្នាហែលទឹកលេងនិងដេកហាលថ្ងៃនៅឆ្នេរសមុទ្រនៃទីក្រុង Rio ហើយភាគច្រើន ក្នុងចំណោមពួកគេមិនបានពាក់ម៉ាស និងមិនគោរពតាមការណែនាំរបស់អង្គការ WHO ក្នុងការអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាពនោះទេ។

បន្ថែមពីខាងលើនេះទៀត ទោះបីជាករណីឆ្លងនៅក្នុងទីក្រុង Rio នៅតែបន្តកើនឡើង រដ្ឋមន្ត្រីសុខាភិបាលថ្នាក់តំបន់គឺលោក ហ្វែណាន់ដូហ្វឺរី (Fernando Ferry) បានប្រកាសថា លោកនឹងលាលែងចេញពីតំណែង ក្រោយទើបតែឡើងកាន់តំណែងបានប៉ុន្មានខែប៉ុណ្ណោះ។លោក Fernando Ferry បានប្រកាសនៅក្នុងវីដេអូមួយ ដែលត្រូវបានចេញផ្សាយតាមទូរទស្សន៍ប្រេស៊ីល TV Globo យ៉ាងខ្លីដូច្នេះថា «ខ្ញុំអាចត្រឹមនិយាយបានថា ខ្ញុំបានព្យាយាមគ្រប់គ្រាន់ហើយ»

បើតាម worldometers គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ ប្រេស៊ីលមានអ្នកឆ្លង COVID-19 សរុប .១លាននាក់ ក្នុងនោះស្លាប់ច្រើនជាង ៥ម៉ឺននាក់ និងជាសះស្បើយឡើងវិញ ៥៩៤,១០៤នាក់។ ប៉ុន្តែអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ចំនួនអ្នកឆ្លង និងស្លាប់អាចនឹងមានច្រើនជាងនេះ ព្រោះករណីថ្មីៗមិនទាន់ត្រូវបានរាប់បញ្ចូលនៅឡើយ សម្រាប់ប្រទេសធំជាងគេ នៅអាមេរិកឡាទីនមួយនេះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print