Pierino Prati អតីតកីឡាករឆ្នើមក្លឹប AC Milan និងជម្រើសជាតិអុីតាលីស្លាប់ក្នុងវ័យ៧៣ឆ្នាំ

ចែករំលែក៖

កីឡាករឆ្នើមខ្សែប្រយុទ្ធ Pierino Prati របស់ក្រុម AC Milan បានទទួលមរណភាពក្នុងជន្មាយុ៧៣ឆ្នាំ ខណៈដែល អតីតខ្សែប្រយុទ្ធជម្រើសជាតិអុីតាលីរូបនេះបានស្លាប់កាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយរបស់ Livescore នៅថ្ងៃអង្គារនេះ។

លោក Prati ទទួលបានជោគជ័យយ៉ាងអស្ចារ្យជាមួយក្រុម AC Milan ដោយឈ្នះពានរង្វាន់ធំៗចំនួន៧រួមមានពានរង្វាន់អឺរុបឆ្នាំ១៩៦៨-១៩៦៩ និងពានរង្វាន់ Serie A ឆ្នាំ១៩៦៧-១៩៦៨ គាត់បានស៊ុតបាល់បញ្ចូលទីតែម្នាក់ឯង (Hat-trick) ដ៏ល្បីល្បាញមួយសម្រាប់ក្រុម AC Milan ក្នុងជ័យជម្នះចុងក្រោយនៃការប្រកួតពានរង្វាន់ Champion League ៤-១ លើក្រុម Ajax

AC Milan បានសរសេរនៅលើបណ្តាញសង្គម Twitter ថា ប្រវត្តិដ៏ធំរបស់យើងបានបន្សល់ទុកឲ្យពួកយើងមកដល់ពេលនេះ។ ពីពហុកីឡដ្ឋាន Bernabuu រហូតដល់កន្លែង Bombonera (កន្លែងនៃការឈ្នះពានរង្វាន់ Intercontinental Cup ឆ្នាំ១៩៦៩) Piero Prati គឺជាពន្លឺដ៏ភ្លឺចិញ្ចាចមួយសម្រាប់យើងទាំងអស់គ្នាហើយ

លោក Prati រកបាន៧២គ្រាប់ក្នុង១៤១ប្រកួតនៅ Serie A សម្រាប់ AC Milan នៅចន្លោះឆ្នាំ១៩៦៦ និង ឆ្នាំ១៩៧៣ ខណៈពេលដែលគាត់ក៏ធ្លាប់លេងឲ្យក្លឹប Roma និងក្លឹប Fiorentina ផងដែរ

ផ្នែកមួយនៃក្រុមជើងឯកអឺរ៉ុបឆ្នាំ១៩៦៨ របស់អុីតាលី និងជួយក្រុមឈ្នះជើងឯករង World Cup ក្នុងឆ្នាំ១៩៧០ ផងដែរលោក Prati រកបាន៧គ្រាប់ក្នុងការបង្ហាញខ្លួន១៤ប្រកួតឲ្យជម្រើសជាតិ

សមាជិកដ៏ឆ្នើមរបស់ក្រុម AC Milan លោក Franco Baresi បានសរសេរលើ Twitter ថា “ម្ចាស់ជើងឯកក្លឹប AC Milan គឺជាកិត្តិយសដែលបានស្គាល់លោក! លាហើយលោក Piero RIP

បន្ទាប់ពីការឈ្នះក្រុម Lecce កាលពីថ្ងៃចន្ទ ក្នុងលទ្ធផល ៤-១ លោក Stefano Pioli គ្រូបង្វឹកក្រុម AC Milan បច្ចុប្បន្នបានប្រាប់ទូរទស្សន៍ Sky Sport Italia ថា ខ្ញុំចង់ចងចាំគាត់ក្នុងនាមក្លឹបទាំងមូល យើងលះបង់ជ័យជម្នះនេះដល់គាត់យើងនៅជិតគ្រួសាររបស់គាត់

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print