ជាការពិតឬ ដែលថាមេដឹកនាំ គីម ជុងអ៊ុន មានទ្រព្យសម្បត្តិដល់ទៅ៥ពាន់លានដុល្លារ

ចែករំលែក៖

កូរ៉េខាងជើង ជាប្រទេសអាថ៍កំបាំងបំផុត នៅលើពិភពលោក ហើយរាល់សកម្មភាព របស់ថ្នាក់ដឹកនាំប្រទេសនេះ មិនមានអ្នកណាដឹកឡើងប្រសិនបើសារព័ត៌មាន ក្នុងស្រុកមិនផ្សព្វផ្សាយនោះ។ គ្រាន់តែលោកគីម ជុងអ៊ុន មិនបង្ហាញខ្លួនជាសាធារណៈ ក៏មានពាក្យចចាមអារ៉ាមថា លោកត្រូវវះកាត់បេះដូង។ ប៉ុន្តែថ្ងៃក្រោយមកលោកក៏បានបង្ហាញខ្លួនវិញ។
ពាក់ព័ន្ធនិងជីវិតផ្ទាល់ខ្លួនរបស់មេដឹកនាំ គីម ជុងអ៊ុន កាន់តែអាថ៍កំបាំងថែមទៀត ពិសេសគឺទ្រព្យសម្បត្តិរបស់ លោកមានចំនួនប៉ុន្មាន ? អំពីតួលេខជាក់លាក់ណាមួយមិនមានអ្នកណាដឹកឡើយ គ្រាន់តែដឹងតាមការវាយតម្លៃនិងសន្និដ្ឋានតែប៉ុណ្ណោះ។
ពាក់ព័ន្ធទ្រព្យសម្បត្តិរបស់មេដឹកនាំ គីម ជុងអ៊ុន គេហទំព័រ Wealthygorilla បានឲ្យដឹងថា ក្នុងចំណោមមេដឹកនាំនៅលើពិភពលោកទាំងអស់ គឺលោក គីម ជុងអ៊ុន មានទ្រព្យសម្បត្ដិច្រើនបំផុតលំដាប់ទី១៦ គិតត្រឹមឆ្នាំ២០២០នេះ។ តាមការប៉ាន់ប្រមាណមេដឹកនាំកូរ៉េខាងជើង មានទ្រព្យសម្បត្ដិ រហូតដល់៥ពាន់លានដុល្លារអាមេរិក។
លោក គីម ជុងអ៊ុន កើតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៨២ ហើយលោកបានទៅសិក្សា នៅក្នុងប្រទេសស្វីស។ លោក គីម ជុងអ៊ុន ក្លាយជាមេដឹកនាំកំពូលរបស់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០១១ និងជាមេបក្សពលករកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០១២មក។ លោក គីម ជុងអ៊ុន ជាកូនទី២របស់លោក គីម ជុងអ៊ីល ដែលជាមេដឹកនាំកំពូលទី២របស់កូរ៉េខាងជើង ឡើងកាន់តំណែង ចន្លោះពីឆ្នាំ១៩៩៤ដល់២០១១។
ចាប់តាំងពីឡើងកាន់អំណាចដឹកនាំប្រទេសកូរ៉េខាងជើងនោះមក លោក គីម ជុងអ៊ុន បានបន្ដគោលនយោបាយរបស់ជីតា និងឪពុករបស់លោក ប្រឆាំងនឹងលោកខាងលិច ៕ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print