ឃាតកបាញ់សម្លាប់ ដៃគូមិនញញើត ដៃដោយការផឹក ស្រវឹងស្រាបៀរ កម្ពុជា សមត្ថកិច្ចមិនទាន់ ចាប់ខ្លួនបាន

ចែករំលែក៖

ខេត្ដកណ្ដាល ៖ មកទល់និងពេលនេះ ជិត២សបា្ដហ៍ទៅហើយ សមត្ថកិច្ចមិន ទាន់ស្រាវជ្រាវចាប់ខ្លួនឃាតកដៃដល់ បាញ់សម្លាប់ដៃគូរួមតុ ដោយសារផឹក ស្រវឹងស្រាបៀរកម្ពុជា ដើម្បីយកមក ផ្ដន្ដាទោសនៅឡើយទេ ខណៈជនបង្កហេតុ កំពុងរត់គេចខ្លួន ។
លោកឧត្ដមសេនីយ៍ត្រីអ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល កាលពី រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ បានប្រាប់នគរវត្ដតាមទូរស័ព្ទថា ចំពោះ ឃាតក សមត្ថកិច្ចបានក្ដោបមុខសញ្ញា ស្គាល់ពីអត្ដសញ្ញាណច្បាស់លាស់អស់ ហើយ គឺគាត់ជាមន្ដ្រីនគរបាលនៅក្នុង នាយកដ្ឋានអង្គរក្ស ប៉ុន្ដែសមត្ថកិច្ចមិន ទាន់ចាប់ខ្លួនគាត់បាន ដោយសារឃាតក រូបនេះបានរត់គេចខ្លួន ទើបកម្លាំងកំពុង យកចិត្ដទុកដាក់ស៊ើបអង្កេតស្រាវជ្រាវ បន្ថែមទៀត ដើម្បីរកឱ្យឃើញពីទីតាំង លាក់ខ្លួនជនដៃដល់ ដែលបានបាញ់សម្លាប់ មនុស្សដោយការផឹកស្រវឹងស្រាបៀរ កម្ពុជានោះ ។
គួររំលឹកថា នៅវេលាម៉ោង៩និង ៤៥នាទីយប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ ម្ចាស់ផ្ទះឈ្មោះសៀង ចាន់ធី ភេទស្រី អាយុ៤៥ឆ្នាំ បានរៀបចំពិធីខួបកំណើត ចៅ ឋិតក្នុងភូមិគោកពពេល ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។ កម្មវិធី នេះមានញាតិ រួមទាំងអ្នកជិតខាងចូល រួមជាលក្ខណៈសប្បាយប្រមាណជិត៣០ នាក់ ប៉ុន្ដែក្រោយពីអ្នកចូលរួមផឹកស្រា បៀរកម្ពុជាអស់ជាច្រើនកេស ក៏កើត មានជម្លោះពាក្យសម្ដី ទើបបណ្ដាលឱ្យ ផ្ទុះអាវុធខ្លីយ៉ាងតិច១៥គ្រាប់ បាញ់ស្រោច ចំគោលដៅទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅក្នុងថ្លុកឈាម ។
សមត្ថកិច្ចបានឱ្យដឹងថា ជនបង្កគឺជា មន្ដ្រីនគរបាលនៅនាយកដ្ឋានអង្គរក្ស ដែលបានរួមតុជាមួយជនរងគ្រោះមាន ឈ្មោះ ទឹម សារី អាយុ៣៥ឆ្នាំ ដោយ ឡែកជនរងគ្រោះមានឈ្មោះស្រី វុទ្ធី អាយុ៣៤ឆ្នាំ មុខរបរជាកសិករ រស់នៅ ភូមិ-ឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបន្ដថា មុនពេលកើត ហេតុឈានដល់ការបាញ់សម្លាប់នេះគឺ ជនបង្កហេតុ និងជនរងគ្រោះបានអង្គុយរួម តុជាមួយគ្នា ផឹកស្រាបៀរកម្ពុជា ។ ក្រោយ មកពួកគេផឹករហូតដល់ជិតអស់ពីលើតុ ទើបជនបង្កបានបញ្ជាឱ្យជនរងគ្រោះទៅ ទិញស្រាបៀរកម្ពុជាមកផឹកបន្ថែម តែ ជនរងគ្រោះបានឆ្លើយតបទៅវិញថា“ខ្ញុំ អត់មានលុយទិញទេ” ។ ជនរងគ្រោះ និយាយបណ្ដើរ ក៏ដើរចេញពីតុបណ្ដើរ ត្រឡប់មកវិញ លីស្រាបៀរកម្ពុជាចំនួន ២កេសយកមកដាក់លើតុ បណ្ដាលឱ្យជន បង្កបើកភ្នែកធំៗ ហើយបញ្ចេញនូវសម្ដី របៀបក្រេវក្រោធស្រវឹងស្រាបៀរកម្ពុជា ស្រឿងៗផង ក៏សួរទៅកាន់ជនរងគ្រោះថា “មិញអ្នកឯងថាអត់មានលុយទិញ ឥឡូវ ហេតុអី បានមានលុយទិញយកមកផឹក រហូតដល់២កេសទៀត?” ពេលនិយាយ ចប់ជនបង្កក៏ចេញទៅទិញស្រាបៀរកម្ពុជា ១កេសមកដាក់បញ្ឈឺបន្ថែម ។
ក្រោយមកមិនដឹងជាអ្នកទាំង២ ប្រកែកទាស់ពាក្យសម្ដីរឿងស្រាបៀរកម្ពុជា នេះក្នុងកម្រិតណាទេ ស្រាប់តែជនបង្ក ហេតុបានទាញកាំភ្លើងខ្លីម៉ាកឡុក CF98-0 បាញ់មកលើជនរងគ្រោះចំៗ គោលដៅទាំង១៥គ្រាប់ បណ្ដាលឱ្យដេក ស្លាប់ក្នុងថ្លុកឈាម រួចជនបង្កហេតុបាន ទម្លាក់កាំភ្លើងទុកចោល ទាញម៉ូតូបើក គេចខ្លួនពីកន្លែងកើតហេតុ ដោយសុវត្ថិ ភាព ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះមកពិនិត្យ ឃើញមានសំបក កាទូសចំនួន១៥គ្រាប់ និងកំប៉ុងស្រាបៀរ កម្ពុជានៅលើថ្លុកឈាម និងសម្ភារមួយ ចំនួនទៀតត្រូវបានបែកខ្ចាត់ខ្ចាយ ។
អំពើឃាតកម្មខាងលើ ពិតជាបទ ល្មើសដ៏សែនសាហាវឃោឃៅទើប មានមតិមជ្ឈដ្ឋានមហាជនដែលបាន ឃើញទិដ្ឋភាពនេះ លើកឡើងថា ស្រា បៀរកម្ពុជាពិតជាអច្ឆរិយៈមែន អ្នកផឹក ចូលពោះកាលណា ស្រវឹងចរិកជាឈាម ខ្លា ក្លាយជាឃាតកបាញ់សម្លាប់មនុស្ស មិនញញើតដៃ ចំៗគោលដៅ ដូចជាក្នុង ហេតុការណ៍នេះបាញ់១៥គ្រាប់ត្រូវជន រងគ្រោះទាំងអស់ ។
ពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់ មនុស្សដោយសារការស្រវឹងស្រាបៀរ កម្ពុជា សមត្ថកិច្ចអាចនឹងមានតម្រុយ ច្រើនក្នុងការចាប់ជនដៃដល់យកមក ផ្ដន្ទាទោស ខណៈមានអត្ដសញ្ញាណច្បាស់ លាស់ជាមន្ដ្រីនគរបាលនៅក្នុងនាយក ដ្ឋានអង្គរក្ស ។ ម្យ៉ាងវិញទៀត បើទោះ ជាឃាតកគេចខ្លួន ក៏មិនអាចរួចផុតពី ក្រខ្សែភ្នែកសមត្ថកិច្ច ដែលមានគ្រប់ ទីកន្លែងក្នុងក្របខ័ណ្ឌទូទាំងប្រទេសនោះ ។
រូបភាពនៃជនរងគ្រោះស្លាប់នៅក្នុង ថ្លុកឈាមជាមួយសំបកកំប៉ុងស្រាបៀរ កម្ពុជា នៅរាយប៉ាយកន្លែងកើតហេតុ ហើយកំប៉ុងស្រាបៀរខ្លះទៀតគរលើថ្លុក ឈាមជនរងគ្រោះ ពិតជាបានបង្ហាញឱ្យ អ្នកនិយមចូលចិត្ដខ្លាចរអាពីការទទួល ទានស្រាបៀរកម្ពុជានេះ ផឹកចូលពោះ ពេលណា អីក៏ចិត្ដសាហាវឃោឃៅដល់ ម្លឹង?
គួររំលឹកថា ក្រុមហ៊ុនស្រាបៀរកម្ពុជា មួយរយៈកន្លងមកនេះ មានការផ្សព្វ ផ្សាយពាណិជកម្មរូបភាព ទង្វើខ្លះ មជ្ឈ ដ្ឋានមហាជនក្នុងសង្គមមិនអាចទទួល យកបាន ពីព្រោះថាគ្រាន់តែគ្រឿងស្រវឹង និងបំផ្លាញសុខភាពរបស់ប្រជាពលរដ្ឋ សោះ បែរជាស្ថាប័នពាក់ព័ន្ធផ្ដល់ភាព ទូលំទូលាយហួសពីអ្វី ដែលច្បាប់កំណត់ ក៏ដូចជាមិនគិតដល់បញ្ហាការពារទៅ លើសុខភាពប្រជាពលរដ្ឋ ។ មតិជាច្រើន បានរិះគន់ថា ក្រុមហ៊ុនស្រាបៀរកម្ពុជា បានផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអតិថិជនគេបានកេណ្ឌ ប្រមូលក្រុមយុវជន ដែលជាសរសរទ្រូងអនាគតប្រទេសជាតិ និងជាបុត្រាបុត្រីសម្រាប់អនាគតក្នុង គ្រួសារ បែរជាមិនឱ្យយល់ដឹងពីសង្គម ទទួលបាននូវចំណេះដឹងស្រាប់តែជាមានចេតនាពង្រក់ពួកគេឱ្យស្គាល់តែដបស្រា តាមរយៈការផ្សព្វផ្សាយកាន់ ដបស្រា បៀរកម្ពុជាស្រែកអាឡេអាឡូ លើរ៉ឺម៉ក លើ ទីសាធារណៈ និងទីប្រជុំជន ធ្វើឱ្យ បាត់បង់នូវសេចក្ដីថ្លៃថ្នូរ ក៏ដូចជាក្រុម ហ៊ុននេះមានចេតនាឱ្យក្រុមយុវជនភ្លេចសាលារៀនក្បត់ទំនុកចិត្ដឪពុកម្ដាយអាណា ព្យាបាល ចាប់យកដបស្រាបៀរកម្ពុជា ជាត្រីមុខ សប្បាយ ការភ្លើតភ្លើន និង មិនអាចក្លាយទៅជាសរសរទ្រូងនៃប្រទេស ជាតិ ប្រសិនបើក្រុមហ៊ុនស្រាបៀរកម្ពុជា ឈានដល់ពង្វក់យុវជនបានពីយុវជន ទំញំងស្នងឫស្សីទៅជាយុវជនស្នងដប ស្រាបៀរកម្ពុជានោះ?៕ សិលា

20150705-132634.jpg

20150705-181023.jpg

20150705-132628.jpg

20150705-180939.jpg

...

20150705-181040.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print