អង់គ្លេសចំណាយប្រាក់ជាច្រើនសម្រាប់សកម្មភាពប្រឆាំងក្រុមអ៊ីស្លាមបង្កើតរដ្ឋ

ចែករំលែក៖

កាលពីថ្ងៃទី១៣ខែកក្កដា នាយករដ្ឋមន្ត្រីអង់គ្លេសលោក​ David Cameron បានប្រកាសថា​កម្លាំង​ទាហានអង់គ្លេសត្រូវការចំណាយប្រាក់ជាច្រើនទៀតសម្រាប់ទិញយន្តហោះសើុបការគ្មានមនុស្សបើក សម្រាប់កម្លាំងប្រឆាំងនិងក្រុម​អ៊ីស្លាមបង្កើតរដ្ឋIS។

កាលពីចុងសប្តាហ៍កន្លងមករដ្ឋាភិបាលអង់គ្លេសបានប្រកាសបង្កើនការចំណាយបន្ថែម​២ភាគរយសម្រាប់សកម្មភាពយោធា។ដូច្នេះអង់គ្លេសត្រូវចំណាយប្រាក់បន្ថែម​យ៉ាងតិច​74ពាន់លានដុល្លារ សម្រាប់សកម្មភាពការពារជាតិរហូតដល់ឆ្នាំ​២០២០។

មេដឹកនាំអង់គ្លេសបានប្រកាសផ្តល់ភារកិច្ចទាំងនោះដល់មេដឹកនាំក្រសួងសន្តិសុខជាតិ និងការពារជាតិ ត្រួតពិនិត្យមើលឲ្យបានច្បាស់លាស់ ពីវិធីសាស្ត្រទប់ទល់និងក្រុមអ៊ីស្លាមបង្កើតរដ្ឋនៅស៊ីរីនិងអ៊ីរ៉ាក់។ ការសម្រេចបង្កើនការចំណាយដោយសារតែក្រុមភេរវកម្មនៅលើពិភពលោកបានកើនឡើងដល់ទៅ៣៥​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៣។

តាម​របាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិកបាន​លើកឡើង​ផងដែរ ពី​វត្តមាន ពង្រីក​ឥទ្ធិពល​របស់​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ដែល​កំពុង​បាំង​លុប​ពីលើ​បណ្តាញ​អាល់កៃដា ដែលជា​ក្រុមភេរវនិយម​ក្នុង​ពិភពលោក។

នៅក្នុង របាយការណ៍​ស្តីពី​ភេរវកម្ម ក្រសួងការ​បរទេស​អាមេរិក​បាន​រក​ឃើញ មាន​អំពើ​ភេរវកម្ម ចំនួន ១៣៤៦៣ ដែល​បាន​សម្លាប់​មនុស្ស​៣២៧០០​នាក់។ តួលេខ​នេះ​បង្ហាញ​ថា ក្នុង​រវាង​តែ​១ឆ្នាំ ចំនួន​ភេរវកម្ម​បាន​កើន​ឡើង ៣៥ភាគរយ ចំណែក ជនរងគ្រោះ​ស្លាប់ នៅក្នុង​អំពើភេរវកម្ម កើនឡើង ដល់​ទៅ ៨០ភាគរយ។
បើនិយាយ​ពី​ការប្រកួតប្រជែង​ធ្វើ​ភេរវកម្ម បណ្តាញ​ភេរវនិយម​អាល់កៃដា ត្រូវ​វ៉ា​ដាច់​ដោយ​ អង្គការ​រដ្ឋអ៊ីស្លាម​ដែល​កំពុង​ធ្វើ​សង្រ្គាម ដណ្តើមទឹកដី​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។ បន្តិចម្តងៗ ក្រុម​នេះ ដែល​មាន​ទីតាំង​តែ​នៅក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់ បាន​ចេញមុខ​ប្រកាស​ទទួល​ខុសត្រូវ​លើ​អំពើ​ភេរវកម្ម មិនថា នៅក្នុង​ប្រទេស​យេម៉ែន អ៊ីរ៉ាក់ លីប៊ី ឬ​សូម្បី​អាហ្វហ្កានីស្ថាន ដែល​ធ្លាប់​ជា​ទីតាំង​របស់​ក្រុមអាល់កៃដា ក្រុមភេរវកម្ម​ពិភពលោក។ តាម​របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក ភេរវកម្ម របស់​ក្រុមជីហាត ទៅលើ​គុក​ក្នុង​ម៉ូស៊ូល ប្រទេស​អ៊ីរ៉ាក់ ដែល​បាន​សម្លាប់​អ្នកកាន់​សាសនា​ស៊្ហីអ៊ីត ៦៧០​នាក់ គឺ​ជាភេរវកម្ម​សម្លាប់​មនុស្ស​ច្រើន មិនធ្លាប់មាន នៅក្រោយ​ភេរវកម្ម​ក្នុង​ក្រុងញូវយ៉ក​បង្ក​ឡើង​ដោយ​ក្រុមអាល់កៃដា។

thu-tuong-anh_w_480

...

as

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print