ភ្នំពេញ ៖ នៅថៃ្ងទី១២ ខែកក្តដា ឆ្នាំ២០១៥ វេលាម៉ោង៣និង៣០ មានករណីអគ្គិភ័យមួយកើតឡើង នៅផ្ទះលេខ០៦C ផ្លូវ ២០៩ ក្រុម ៣៥ ក្រុមទី០៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ម្ចាស់ផ្ទះឈ្មោះ សោម សុផាត ភេទប្រុស អាយុប្រហែល៥០ឆ្នាំ មុខរបរ ជាអភិបាលរងខេត្តកំពង់ធំ មានទីលំនៅផ្ទះកើតហេតុខាងលើ ។
មូលហេតុនៃការឆេះនេះគឺទុសេ្សខ្សែភ្លើង ដោយខូចខាតសម្ភាររួមមាន ពូក ,ខ្នើយ ។ អគ្គិភ័យខាងលើស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យប្រើទឹកអស់៤ គ្រឿង ។ អគ្គិភ័យបានរលត់ទៅវិញនៅវេលាម៉ោង៤និង៣០ នាថ្ងៃខែឆ្នាំដដែល ៕ ស រស្មី
...