លោក ​ហុង​ វិ​ណុ​ល​ ប្រគេន​ទេយ្យទាន​ ទៀនវស្សា​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​៦​វត្ដ​ក្នុង​ឃុំ​ដូង

ចែករំលែក៖

ខេត្ដស្វាយរៀង​ ៖​ ចាប់ពី​ថ្ងៃ​ទី​១១-១២​ ខែកក្កដា​ ឆ្នាំ​២០១៥​ លោក​ ហុង​ វិ​ណុ​ល​ អនុប្រធាន​គណៈ​ពង្រឹង​ចុះ​ជួយ​ស្រុក​រមាស​ ហែក​ និង​ជា​ប្រធាន​គណៈ​ពង្រឹង​ឃុំ​ដូង​ អមដំណើរ​ដោយ​លោក​ រស់​ ឆាយ​ អនុប្រធាន​គណៈ​ពង្រឹង​បក្ស​ស្រុក​,​ លោក​ប្រធាន​បក្ស​ស្រុក​ និង​លោក​ ទូច​ គង្គា​ អនុប្រធាន​គណៈ​ពង្រឹង​ឃុំ​ដូង​បាន​ ដឹកនាំ​ក្រុមការងារ​បក្ស​នាំ​យក​មាន​ជា​ ទេយ្យវត្ថុ​ ទៀនវស្សា​ បច្ច័យ​ប្រគេន​ ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​ចំនួន​៦​វត្ដ​ក្នុង​ឃុំ​ដូង​ ក៏​ដូច​ជា​ចុះ​ជួប​សំណេះសំណាល​ ជាមួយនឹង​បងប្អូន​ពុទ្ធបរិស័ទ​ចំណុះ​ជើង​ វត្ដ​ ។​

​ទេយ្យទាន​ដែល​លោក​អនុប្រធាន​គណៈ​ ពង្រឹង​ចុះ​ជួយ​ស្រុក​រមាស​ហែក​ និង​ជា​ ប្រធាន​គណៈ​ពង្រឹង​ឃុំ​ដូង​ប្រគេន​ដល់​វត្ដ​ ទាំង​៦​ ក្នុង​១​វត្ដៗ​រួម​មាន​ ៖​ ទៀនវស្សា​ ១​គូ​,​ តែ​៥​គីឡូក្រាម​,​ ស្ករសរ​១០​គីឡូ​ ក្រាម​,​ ទឹកដោះគោ​១​កេស​,​ មី​យើង​៤​ កេស​,​ ស្លា​ដក​១,​ ទឹកបរិសុទ្ធ​២​កេស​,​ ទឹក​ ក្រូច​២​កេស​,​ ប្រេងម៉ាស៊ូត​៣០​លី​ត្រ​,​ អង្ករ​១​គីឡូក្រាម​ ដូច​ជាវ​ត្ដ​ជា​ធា​ជ​,​ វត្ដ​ ពោធិ៍​សេរី​,​ វត្ដ​ដូង​,​ វត្ដ​ត្រ​ញំ​ង​ស្លា​,​ វត្ដ​ ទួល​អង្គញ់​ និង​វត្ដ​ឈើទាល​ជ្រុំ​ ។​

ក្នុង​នោះ​ លោក​អនុប្រធាន​គណៈ​ពង្រឹង​ ស្រុក​រមាស​ហែក​ក៏​បាន​ប្រគេន​ជា​បច្ច័យ​ ដល់​ព្រះសង្ឃ​ទាំង​៦​វត្ដ​ចំនួន​៣០​អង្គ​ ក្នុង​ ១​អង្គៗ​ចំនួន​៣​ម៉ឺន​រៀល​,​ តា​អាចារ្យ​ចំនួន​ ៤៧​នាក់​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​២​ម៉ឺន​ រៀល​ ហើយ​ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​ ចំណុះ​ជើងវត្ដ​ជិត​១​ពាន់​នាក់​ម្នាក់ៗ​ ទទួល​បាន​ថវិកា​១​ម៉ឺន​រៀល​ ។​ ក្នុង​នោះ​ ផង​ដែរ​ យោង​តាម​ការ​បិណ្ឌបាត​ពី​ចៅ​ អធិការ​ចំនួន​៣​វត្ដ​ ដើម្បី​កសាង​របង​ ព្រះ​វិហារ​ សាលាឆាន់​ និង​ការ​ជួយ​ឧបត្ថម្ភ​ ផ្សេងៗ​ទៀត​ សរុប​ជា​ថវិកា​ទាំងអស់​ ចំនួន​៣៣.៩០៤.៤០០​រៀល​ និង​១.២៥៩​ ដុល្លារ​ ។​

លោក​ហុង​ វិ​ណុ​ល​ ក្នុង​ពិធី​ចុះ​ជួប​ សំណេះសំណាល​ជាមួយ​ពុទ្ធបរិស័ទ​ និង​ ប្រគេន​ទេយ្យទាន​ ទៀនវស្សា​ដល់​ព្រះសង្ឃ​ គង់​ចាំ​ព្រះ​វស្សា​ទាំង​៦​វត្ដ​ក្នុង​ឃុំ​ដូង​ក៏​ បាន​មាន​ប្រសាសន៍​លើក​ឡើង​អំពី​កិច្ច​ ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​គណៈ​ បក្ស​ប្រជាជន​កម្ពុជា​ ក៏​ដូច​ជា​ប្រមុខ​រាជ​ រដ្ឋាភិបាល​ តែងតែបាន​គិត​អំពី​សុខទុក្ខ​ ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ការ​អភិ​ វឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទៅ​លើ​សមិទ្ធផល​ នានា​ជូន​សង្គម​ជាតិ​ និង​នាំ​មក​នូវ​សុខ​ សន្ដិភាព​ដ៏​ពេញលេញ​នេះ​ ។​

ក្រៅពី​ការ​គិតគូ​លើ​បញ្ហា​នេះ​ថ្នាក់​ ដឹកនាំ​ក៏​បាន​យកចិត្ដទុកដាក់​ខ្ពស់​ទៅ​លើ​ បញ្ហា​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​ របស់​រដ្ឋ​ តាម​រយៈ​ការ​ខិតខំ​កសាង​នៅ​ ទីវ​ត្ដ​អា​រ៉ា​ម​ សម្រាប់​ជាទី​សក្ដា​រៈ​បូជា​ ដល់​ពុទ្ធបរិស័ទ​ និង​អប់រំ​ផ្ដល់​ដំបូន្មាន​ល្អ​ ឱ្យ​យើង​ទាំងអស់​គ្នា​ស្រឡាញ់​នៅ​ភាព​ សុច្ចរិត​ទៀងត្រង់​ ប្រព្រឹត្ដ​តែ​អំពើ​ល្អ​នេះ​ជាដើម​ ។​

ព្រះ​ចៅអធិការ​ទាំង​៦​វត្ដ​ និង​ពុទ្ធ​ បរិស័ទ​បាន​សម្ដែង​នៅ​ការ​គាំទ្រ​ចំពោះ​ ក្រុមការងារ​បក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ ស្រុក​រមាស​ហែក​មិន​ត្រឹមតែ​ខិតខំ​អភិ​ វឌ្ឍន៍​កសាង​សមិទ្ធផល​ដ៏​ច្រើន​ជូន​ប្រជា​ ពលរដ្ឋ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​គិតគូ​ លើ​វិស័យ​ព្រះពុទ្ធ​សាសនា​ស្រប​តាម​ ច្បាប់រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​រដ្ឋ​ ៕​ សុខ​ ខេ​ម​រ៉ា​

photo-6

photo-7

photo-8

photo-9

photo-10

photo-14

photo-24

photo-41

photo-51

...

photo-111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print