ខេត្តសៀមរាប ៖ ជនប្រុសស្រីចំនួន១៣នាក់ ត្រូវបានកម្លាំងការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តសហការជាមួយកម្លាំងអាវុធហត្ថក្រុង ដឹកនាំដោយ លោក សំ រិទ្ធសុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចាប់ខ្លួនបញ្ជូនទៅតុលាការ ករណីជួញដូរនិងប្រើប្រាស់នូវសាធាតុញៀន។ ហេតុការណ៍នេះធ្វើឡើង នៅវេលាម៉ោង២២និង៣០នាទីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៥ នៅក្នុងក្រុងសៀមរាប។
លោកវរសេនីយឯក ស្រី យូរ៉ា មេបញ្ជាការរងកងអាវុធហត្ថខេត្ត បានឲ្យដឹងថាក្នុងការចុះប្រត្តិបត្តិការបង្ក្រាបករណីគ្រឿងញៀនបានជាបន្តបន្ទាប់នេះ ដោយសារមានការសហការដ៏ល្អពីកម្លាំងកងរាជអាវុធហត្ថខេត្តនិងក្រុងទើបឈានដល់ឃាត់ខ្លួនជនជនសង្ស័យទាំង១៣នាក់នោះ។ជនសង្ស័យឃាត់ខ្លួនបាននោះមានទី១/ឈ្មោះអ៊ុំ សុវណ្ណរ៉ា ប្រុសអាយុ១៩ឆ្នាំមុខរបរលក់ដូរ រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចកក្រុងសៀមរាប(ជួញដូរ) ទី២/ឈ្មោះរួម សុបញ្ញា ប្រុសអាយុ២១ឆ្នាំសិស្សថ្នាក់ទី១២វិទ្យាល័យហ៊ុនសែនរស់ នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំក្រុងសៀមរាប ចាត់ចែងឲ្យប្រើប្រាស់ ទី៣/ឈ្មោះនួន ណារ៉ុង ប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិត រស់នៅភូមិវាល សង្កាត់គោកចកក្រុងសៀមរាប ប្រើប្រាស់ ទី៤/ឈ្មោះលាង សុភី ប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតរស់នៅភូមិទក្សិណត្បូង សង្កាត់គោកចកក្រុងសៀមរាប(ប្រើប្រាស់)ទី៥/ឈ្មោះទីវ ដារ៉ាវិដ ប្រុសអាយុ២៩ឆ្នាំមុខរបរលក់ចាប់ហួយ ស្រុកកំណើតខេត្តកំពង់ឆ្នាំង បច្ចុប្បន្ននៅភូមិត្រពាំងសេះ សង្កាត់គោកចកក្រុងសៀមរាប។ទី៦ឈ្មោះសុខ តិទិ ប្រុសអាយុ២០ឆ្នាំ នៅភូមិមណ្ឌល៣សង្កាត់ស្លក្រាម ក្រុងសៀមរាប(ជួញដូរ)ទី៧/ឈ្មោះសេង វិសាល ប្រុសអាយុ១៦ឆ្នាំមុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងសេះ សង្កាត់គោកចកក្រុងសៀមរាប(ប្រើប្រាស់)ទី៨/ឈ្មោះថាវ សីហា ប្រុសអាយុ២០ឆ្នាំមុខរបរមិនពិត រស់នៅភូមិស្លក្រាម សង្កាត់ស្លករាមក្រុងសៀមរាប(សម្រួលឲ្យប្រើប្រាស់)ទី៩/ឈ្មោះប៊ូ សុដា ប្រុសអាយុ១៧ឆ្នាំមុខរបរកម្មករសំណង់ នៅភូមិទ្រាំង សង្កាត់ស្លក្រាមក្រុងសៀមរាប(ប្រើប្រាស់)ទី១០/ឈ្មោះនី ធា ប្រុសអាយុ២២ឆ្នាំមុខរបរជាងឈើ ស្នាក់នៅភូមិរការ ឃុំក្របីរៀល ស្រុកពួក(ចាត់ចែងឲ្យប្រើប្រាស់)ទី១១/ឈ្មោះឃី ដារ៉ូ ប្រុសអាយុ១៥ឆ្នាំ មុខរបរមិនពិត រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចកក្រុងសៀមរាប(ប្រើប្រាស់)និងទី១២/ឈ្មោះស៊ូ សុចន ប្រុសអាយុ១៧ឆ្នាំមុខរបរសិស្ស ស្នាក់នៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប(សម្រួលឲ្យប្រើប្រាស់)និងទី១៣/ឈ្មោះឡេង ចាន់រស្មី ប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យហ៊ុនសែនសៀមរាប រស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាមក្រុងសៀមរាប(ប្រើប្រាស់)។លោកបានបន្ថែមថា បន្ទាប់ពីឃាត់ខ្លួនគឺបានដកហូតរួមមាន ថ្នាំញៀន១០កញ្ចប់ស្មើនឹង១,៥៩ក្រាម, ប្រាក់ខ្មែរ១២ម៉ឺន ,ពូថៅ១,ទូរសព្ទ័៧គ្រឿង,ព្រមទាំងឧបករណ៍ច្នៃជក់មួយចំនួនធំ។បច្ចុប្បន្ន ជនសង្ស័យចំនួន១៣នាក់និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថនៃការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀនខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១១ខែកក្កដានេះដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ដោយ ជានិរន្ដរ៍