ចាប់ខ្លួនចោរគាស់បង្អួច ផ្ទះបានម្នាក់នៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្តាល ៖ ចោរគាស់បង្អួចផ្ទះប្រជាពល រដ្ឋក្នុងគោលបំណងចូលលួច ទ្រព្យសម្បត្តិម្នាក់ត្រូវបាន សមត្ថកិច្ចនករបាលស្រុកស្អាងចាប់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

ករណីនេះកើតឡើង កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ ទន់ សុភាព ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅក្នុងភូមិកំពង់ស្វាយ ឃុំកំពុងស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនសង្ស័យរូបនេះជាមុខសញ្ញា ចែកចាយគ្រឿងញៀន ធ្លាប់ជាប់ពន្ធនាគាររយៈពេល ៦ម្តង
រួចមកហើយ ចេញមកវិញមិនរៀងចាលធ្វើ សកម្មភាពគាស់បង្ហួចផ្ទះរបស់រងគ្រោះឈ្មោះ ប៊ិន វ៉ា ភេទប្រុសអាយុ៦៥ឆ្នាំជនជាតិខ្មែរមុខរបរ ជាកសិករនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាថ្មីម្តងទៀត ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះជាម្ចាស់ផ្ទះបានចាក់សោរទ្វាផ្ទះហើយបានដើរទៅលេងផ្ទះអ្នកជិតខាង ពេលត្រឡប់មកវិញស្រាប់តែប្រទះឃើញជនសង្ស័យកំពុងធ្វើ សកម្មភាពគាស់កញ្ចក់បង្ហួចផ្ទះរបស់ខ្លួនទើបទំនាក់ទំនងប្តឹង សមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងទល់ណឺវីស ចំនួន០១ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ

20150712193551

20150712193554

...

20150712193554-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print