គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅប្រើធម៍ក្តៅទៅលើរថយន្តដឹកដី ដឹកថ្ម ដែលបំពានសារាចរណ៍ណែនាំ

ចែករំលែក៖

ភ្នំពេញ ៖ ដោយពិនិត្យឃើញថា មានរថយន្តដឹកដី ដឹកថ្ម ដឹកខ្សាច់ មួយចំនួននៅតែបំពានសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញ   ដែលចេញ បំរាមមិនអោយរថយន្តធន់ធំដឹកជញ្ជូនគ្រប់ប្រភេទបើកឆ្លងកាត់កំណាក់ផ្លូវជាតិលេខ១ ចាប់ពីសង្កាត់វាលស្បូវ ចូលមករាជធានីភ្នំពេញ រំខានដល់ ការស្ថាបនាផ្លូវជាតិរួចមក ។ នៅព្រឹកថ្ងៃ ទី១៣ ខែកក្កដា ឆ្នាំ២០១៥ គណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយលោក រស់ សុភ័ក្រ អភិបាលរង តំណាងលោកអភិបាលខណ្ឌច្បារអំពៅ បានឃាត់រថយន្តដឹកដី ដឹកថ្ម ដឹក ខ្សាច់ ជិត៣០គ្រឿងនៅលើផ្លូវជាតិលេខ១ ចំនុចផ្លូវបំបែកទៅរោងចក្រស្រាបៀរ ថៃហ្គ័រ ដើម្បីត្រួតពិនិត្យ ឯកសារក្នុងការដឹក ជញ្ជូនចេញ-ចូលរាជធានីភ្នំពេញ ។
សកម្មភាពចុះត្រួតពិនិត្យរថយន្ត ដឹកជញ្ជូនធន់ធ្ងន់នេះដែលកម្លាំង ចម្រុះបានរកឃើញរថយន្តដឹកដីធន់ធ្ងន់២-៣គ្រឿង ប្រើប្រាស់ស្លាកលេខ ខ-ម ពុំមានឯកសារគ្រប់គ្រាន់ក្នុងការដឹងជញ្ជូននោះឡើយ ហើយត្រូវបានគណៈ បញ្ជាការឯកភាពតម្រូវអោយម្ចាស់រថយន្តបំពេញឯកសារអោយបានត្រឹមត្រូវ និងត្រូវមានការទទួលស្គាល់ពីអង្គភាព ទើបអោយរថយន្តពាក់ស្លាកលេខ ខ-មទាំងនោះត្រឡប់ទៅវិញ ។
លោក រស់ សុភ័ក្រ អភិបាលរង ខណ្ឌច្បារអំពៅដែលដឹកនាំកម្លាំងចម្រុះបានអោយដឹងថា បន្ទាប់ពីសាលារាជធានី ភ្នំពេញចេញសេចក្តីជូនដំណឹង អោយរថយន្តដឹកជញ្ជូនធន់ធ្ងន់គ្រប់ប្រភេទបង្វែរទិសធ្វើចរាចរណ៍ ចេញពីផ្លូវជាតិ លេខ១ ទៅតាមផ្លូវរោងចក្រថៃហ្គ័ចូល មក រាជធានីភ្នំពេញ ដើម្បីកុំអោយរំខានដល់ការ ស្ថាបនាផ្លូវជាតិលេខ១ ប្រវែង៤គីឡូម៉ែត្រ ចាប់ពីសង្កាត់វាលស្បូវមកដល់គល់ស្ពានព្រះមុនីវង្ស   អាជ្ញាធរខណ្ឌបាន អនុវត្តដោយធ្វើការណែនាំបន្ថែមដល់អ្នកបើកបររថយន្តដឹកទំនិញទាំងនោះអោយបង្វែរទិសធ្វើចរាចរណ៍ ។ ប៉ុន្តែនៅមានរថយន្តធន់ ធ្ងន់មួយចំនួនល្មើសនិងការណែនាំជាពិសេសរថយន្តដឹកដី ដឹកថ្ម និងដឹកខ្សាច់ ទើបពេលនេះលោកអភិបាលខណ្ឌបានធ្វើការណែនាំអោយលោកដឹកនាំកម្លាំងចុះត្រួតពិនិត្យរថយន្តធន់ធ្ងន់ទាំងនោះដែលបើកបរឆ្លងកាត់ផ្លូវហាមឃាត់ ។
លោកអភិបាលរងខណ្ឌបានបន្តថា តាមការត្រួតពិនិត្យរថយន្តដឹកដី ដឹកថ្ម ដឹកខ្សាច់ ជិត៣០គ្រឿង មានរថយន្តមួយចំនួនបំរើការអោយការដ្ឋានស្ថាបនាផ្លូវជាតិលេខ១ មួយចំនួន ទៀតដឹកជញ្ជូនដី ថ្ម និង ខ្សាច់នៅ តំបន់ព្រែកឯង ដោយមិន បានឆ្លង កាត់ការដ្ឋានស្ថាបនាផ្លូវជាតិលេខ១នោះទេ ដោយឡែក រថយន្ត ធន់ធ្ងន់មួយ ចំនួនទៀត ដែលមានចេតនាបើកឆ្លង កាត់ តំបន់ហាមឃាត់នោះ ត្រូវបង្វែរទិសធ្វើចរាចរណ៍ និងអោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបំពានសេចក្តីណែនាំតទៅទៀត ប្រសិនបើនៅ តែបំពានគណៈបញ្ជាការឯកភាពនិងចាប់រថយន្តទុកមួយរយៈ។ចំពោះរថយន្តពាក់ស្លាកលេខ ខ-ម តម្រូវអោយម្ចាស់ រថយន្តត្រូវមានឯកសារចេញពីអង្គភាពទើបអនុញ្ញាតិអោយត្រឡប់ទៅវិញ ។ ជាមួយគ្នានេះដែរក្នុងនាមអាជ្ញាធរខណ្ឌសូមអំពាវនាវដល់ម្ចាស់រថយន្តដឹកជញ្ជូនធន់ធ្ងន់គ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ ចូលមករាជធានីភ្នំពេញ សូមបង្វែរទិសធ្វើចរាចរណ៍ទៅតាមការណែនាំរបស់សាលារាជធានីភ្នំពេញ  និងសាលា ខណ្ឌច្បារអំពៅ ដើម្បីបង្ក លក្ខណៈងាយ ស្រួលដល់ការស្ថាបនាផ្លូវជាតិលេខ១  និងបញ្ជៀសកុំអោយមានការកកស្ទះចរាចរណ៍ហើយសូមអោយអ្នកដំណើរឆ្លងកាត់តំបន់ ការដ្ឋានមានការយោគយល់ដល់អាជ្ញាធរ សមត្ថកិច្ចនិងក្រុមការងារដែលកំពុងដំណើរការក្នុងការដ្ឋានធ្វើផ្លូវនេះផង៕សណ្តោស

20150713_100010

20150713_095952

20150713_100433

IMG-20150713-WA0000

...

IMG-20150713-WA0001

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print