បុរសវ័យចំណាស់ដើរដាក់អន្ទាក់សត្វតាមបន្ទាត់ព្រំដែនជាន់មីនសល់ពីសង្គ្រាម ដាច់ជើងទាំង២

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ គួរឲ្យអាសូរបុរសវ័យចំណាស់អាយុ៦៤ឆ្នាំម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍ជាន់មីនបណ្តាលឲ្យផ្ទុះ នៅវេលាម៉ោង៣រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចបង្គោលព្រំដែនកម្ពុជា-ថៃ លេខ៤៨ ស្ថិតក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្តាយមានជ័យ ។
លោក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ ប្រាប់ថា ជនរងគ្រោះ ឈ្មោះញ៉ែម សឹម ភេទប្រុស អាយុ៦៤ឆ្នាំ នៅភូមិ ជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះបានដើរដាក់អន្ទាក់សត្វ នៅកន្លែងកើតហេតុត្រង់ចំណុចបង្គោលព្រំដែនកម្ពុជា-ថៃ លេខ៤៨ ស្ថិតក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ បានជាន់មីនស្គរប្រភេទអាកា៥៨ដែលនៅសេសសល់ពីសម័យសង្រ្គាម បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ដាច់ជើងទាំង២ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែននៃវរសេនាតូចនគរបាលការពារលេខព្រំដែនគោកលេខ៩១១និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ ទៅជួយសែងយកជនរងគ្រោះពីកន្លែងកើតហេតុដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print