ជនសង្ស័យ​ម្នាក់​ទៀត​ ដែល​វាយ​នគរបាល​ស្រុក​កំពង់សៀម​រហូត​ស្លាប់​នោះ​ ចាប់ខ្លួន​បាន​ហើយ

ចែករំលែក៖

​ខេត្តកំពង់ចាម​៖​ នៅ​ល្ងាច​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៦​ កំលាំង​អធិការ​រ​ដ្ឋា​ន​ ស្រុក​កំពង់សៀម​ សហការ​ជាមួយ​កំលាំង​ប៉ុស្តិ​ហាន់ជ័យ​ បាន​តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ ដែល​ជាប់​ពាក់ព័ន្ធ​ ការ​វាយ​មន្ត្រី​នគរបាល​ស្រុក​កំពង់សៀម​ម្នាក់​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ហើយ​ក្រោយមក​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បាន​បញ្ជាក់​ថា​ “​ដោយ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចាប់ខ្លួន​ របស់​លោក​ អ៊ុ​ ចាន់​ថុ​ល​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម​ កម្លាំង​យើង​បាន​តាម​ស្រាវជ្រាវ​រហូត​ តាម​ចាប់​ជន​ទី​៥​ ឈ្មោះ​ព្រួ​ សុខ​ជា​ នៅ​ឃុំ​ហាន់ជ័យ​ ក្រោយ​ពី​បក្ខពួក​៤​នាក់​ ត្រូវ​បាន​យើង​ចាប់​បាន​ ហើយ​ក៏​ត្រូវ​តុលាការ​ឃុំខ្លួន​ផង​ដែរ​”​។​

​សូម​បញ្ជាក់​ថា​ មន្ត្រី​នគរបាល​ ស្រុក​កំពង់សៀម​ លោក​ព្រិ​ន្ទ​បាល​ទោ​ ឡុ​ង​ វុ​ត្ថា​ ដែល​ត្រូវ​បាន​ក្រុម​ក្មេង​ពាល​ ព្រួត​វាយ​ចំ​ក្បាល​ពីក្រោយ​ បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ខណៈ​ដែល​មន្ត្រី​នគរបាល​រូប​នេះ​ បាន​ចូល​ទៅ​ជួយ​អន្តរាគមន៍​ និង​បង្ក្រាប​ពួក​គេ​ពេល​កំពុង​ដេញ​ កាប់​ចាក់​គ្នា​កាលពី​ថ្ងៃ​ទី​២៦​ ខែធ្នូ​កន្លង​ទៅ​នោះ​ បាន​ទទួលមរណភាព​នៅ​ថ្ងៃ​ទី​១៦​ ខែមករា​ ។​

​ជន​រង​គ្រោះ​ និង​ក្រុម​គ្រួសារ​កាលពី​ពេល​ថ្មីៗ​ កន្លង​ទៅ​ក៏​ធ្លាប់​បាន​ទទួល​អំណោយ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ផង​ដែរ​ សម្រាប់​ការ​ព្យាបាល​របួស​ ពេល​សម្រាក​នៅ​មន្ទីរពេទ្យ​។​

​លោក​ព្រិ​ន្ទ​បាល​ទោ​ ឡុ​ង​ វុ​ត្ថា​ ត្រូវ​បាន​ក្រុម​ក្មេង​ពាល​ ព្រួត​វាយ​ចំ​ក្បាល​ពីក្រោយ​ បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ខណៈ​ដែល​មន្ត្រី​ នគរបាល​រូប​នេះ​ បាន​ចូល​ទៅ​ជួយ​អន្តរាគមន៍​ និង​បង្ក្រាប​ពួក​គេ​ពេល​កំពុង​ដេញ​ កាប់​ចាក់​គ្នា​កាលពី​ថ្ងៃ​ទី​២៦​ ខែធ្នូ​ កន្លង​ទៅ​។​ ក្រោយ​មាន​ករណី​នេះ​កើតឡើង​ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ និង​មិត្ត​នគរបាល​រួម​អាជីព​ បាន​ជួយ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​ដល់​ ជន​រង​គ្រោះ​ សម្រាប់​ការ​ព្យាបាល​ និង​ត្រូវការ​វះកាត់​ចំនួន​២​លើក​។​

​ស្នងការ​នគរបាល​ ខេត្តកំពង់ចាម​ លោក​ឧត្តមសេនីយ៍​ បែន​ រ័​ត្ន​ បាន​បញ្ជាក់​ថា​ ក្រោយ​ទទួល​បាន​ព័ត៌មាន​ ស្តី​ពី​ការ​ជួប​គ្រោះថ្នាក់​ ពេល​កំពុង​បំពេញការងារ​ របស់​ជន​រង​គ្រោះ​រួច​មក​ ថ្នាក់ដឹកនាំ​ និង​មន្ត្រី​នគរបាល​ខេត្ត​ បាន​ជួយ​ឧបត្ថម្ភ​ភ្លាមៗ​ផង​ដែរ​។​ សម្រាប់​ជន​បង្ក​ទាំង​៤​នាក់​ ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​ បញ្ជូន​ទៅ​កាន់​តុលាការ​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ផង​ដែរ​ ហើយ​នៅ​ថ្ងៃនេះ​ ក៏​តាម​ចាប់​ជន​ដៃដល់​ម្នាក់​ទៀត​ ជា​ជន​ទី​៥​ ៕​

se

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​ន៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print