សាំយ៉ុងបុកអ្នកបើកម៉ូតូខណៈធ្វើដំណើរបញ្រ្ចាសទិសគ្នាបណ្ដាលឲ្យស្លាប់ ២នាក់ភ្លាមៗ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រថយន្តប្រភេទ ១២កៅអី ១គ្រឿងបើកលឿននៅក្នុងក្រុងដូចហោះបានជ្រុលទៅបុកម៉ូតូពេញទំហឹងខណៈកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យភាគ្គីខាងម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង។

IMG-20160125-WA0003 (1)

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបុកគ្នាដ៍រន្ធត់ខាងលើបានកើតឡើងកាលពីវេលាម៉ោង១៨ និង៤០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិងក្នុងភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពពីនគរបាលក្រោយកើតហេតុ បានចុះស្រាវជ្រាវនានានៅកន្លែងហេតុការណ៍ឃើញថាជនរងគ្រោះទី១-ឈ្មោះ វិត សុខឃាម ភេទប្រុស អាយុ ២១ឆ្នាំ និងទី២-ឈ្មោះ ម៉ៅ សុខេន ភេទប្រុស អាយុ ១៨ឆ្នាំ អ្នកទំាង ២នាក់រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់។​

ប្រភពបន្ដថាតាមការអះអាងអ្នកឃើញហេតុការណ៍ គេបានឃើញជនរងគ្រោះទំាងពីរធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាកស្មាស់រីវ៉ូ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1H-4652ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើស្រាប់តែមានរថយន្តមួយគ្រឿងប្រភេទ១២កៅអីម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-1076 ធ្វើដំណើបញ្រ្ចាសទិសគ្នា(ពីលិចទៅកើត) បានបុកចំពីមុខពេញទំហឹងឮដូចផ្ទុះគ្រាប់បែកបណ្ដាលឲ្យស្លាប់ទំាង ២គួរឲ្យរន្ធត់ ចំណែកអ្នក់បើកបរឃើញហេតុការណ៌បែបនេះក៍គេចខ្លួនបាត់ស្រមោល។

ប្រភពបន្តទៀតសាក​សព​ត្រូវបានប្រគល់ឲ្យក្រុមគួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកវត្ថុតាងរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុក នៅការិយោល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់រងចាំធ្វើការដោះស្រាយគ្នាជាក្រោយ៕

IMG-20160125-WA0001

IMG-20160125-WA0002 (1)

IMG-20160125-WA0000 (1)

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print