ប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ក្បែរធនាគារANZ ROYALក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល៖ ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់លើកំរាលថ្មក្បែរធនាគារANZ ROYAL ដែលមានទីតាំងស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៥ និង៤៥នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ។ ស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលដាក់ការសន្និដ្ឋានថា ស្លាប់ដោយសារខ្យល់គ ។

សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ស្ត្រីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញា​ណឡើយ គ្រាន់តែដឹងថាជាជនអនាថា មានអាយុប្រហែល៤៥ឆ្នាំ កំពស់១.៤៨ម៉ែត្រ  ពាក់អាវយឺត ពណ៌ខៀវឆ្នូតក្រហមលាយស ស្លៀកសារ៉ុង ពណ៌ប្រផះ ។ ស្ត្រីរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្បែរធនាគារANZ ROYAL ក៏រាយការណ៍ប្រាប់មកសមត្ថកិច្ចនគរបាល ដើម្បីចុះទៅពិនិត្យ ។

ប្រភពដដែលបានបន្តថា ស្ត្រីរងគ្រោះខាងលើនេះជាជនអនាថាហើយបានដេកស្លាប់ដោយសារខ្យល់គ មិនមានជាប់ពាក់ព័ន្ធករណីអ្វីផ្សេងឡើយ ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ហើយនោះសមត្ថកិច្ចនគរបាល បានប្រគល់សាកសពស្ត្រីរងគ្រោះទៅឲ្យអាជ្ញាធរចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

20160124164457

20160124164457 (1)

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print