ទាស់​ពាក្យ​សំដី​ដោយសារ​ស្រី​ ឈាន​ដល់​ការ​ផ្ទុះអាវុធ​របួស​ទាំង​សងខាង

ចែករំលែក៖

​ភ្នំពេញ​៖​ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​នឹក​ស្មាន​មិន​ដល់​មួយ​ដែល​បាន​កើតឡើង​ បណ្តាល​អោយ​បុរស​២​ក្រុម​ ឈាន​ដល់​ការ​ផ្ទុះអាវុធ​ដាក់​គ្នា​ រហូត​ដល់​មាន​អ្នក​ រង​របួស​ទាំង​សងខាង​ ដោយសារ​តែ​ ភាគី​ម្ខាង​បាន​ទៅ​និយាយ​លេប​ខា​យ​ដាក់​ស្រី​ស្នេហ៍​របស់​ភាគី​ម្ខាង​ទៀត​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​។​

Image6

​ ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​ បាន​កើត​មាន​ឡើង​កាលពី​វេលា​ម៉ោង​ ១១​យប់​ ថ្ងៃ​ទី​ ២៣​ ខែមករា​ ឆ្នាំ​២០១៦​ ត្រង់​ចំណុច​ផ្លូវ​ ១៥៤​កែង​ផ្លូវ​ ៤៩​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

​បើ​តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ បុរស​មួយ​ក្រុម​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ TOYOTA​ TUNTRA​ ព​ណ៍​ស្ករ​ ពាក់​ស្លាក​លេខ​ ខេមរភូមិន្ទ​ 02​ 2-9993​ មក​ផឹកស៊ី​នៅ​ហាង​ចិញ្ចើមថ្នល់​ ត្រង់​ចំណុច​ផ្លូវ​១៥៤​ កែង​៤៩​ ពេល​ដែល​កំពុក​តែ​ផឹកស៊ី​នោះ​ ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​ដើរ​ចូល​មក​និយាយ​លេង​ជាមួយ​អ្នកលក់​ ឃើញ​ដូច្នេះ​បុរស​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់​បាន​និយាយ​ផ្តោះផ្តង​លេង​ជាមួយ​ស្ត្រី​នោះ​ គាប់​ជួន​សង្សារ​ស្ត្រី​រូប​នោះ​ក៏​នៅ​ក្បែរ​នោះ​ដែរ​ មានការ​អាក់អន់ចិត្ត​ ក៏​ហៅ​ស្ត្រី​នោះ​អោយទៅ​ផ្ទះ​វិញ​ ហើយ​បុរស​ជា​សង្សារ​នោះ​ ក៏​ដើរទៅ​មុន​ ស្រាប់តែ​ភាគី​ ដែល​និយាយ​ញ៉ែ​សង្សារ​គេ​នោះ​បាន​ដើរ​តម្រង់​ទៅ​រថយន្ត​ របស់​ខ្លួន​ និង​បាន​ដក​កាំភ្លើងខ្លី​ហើយ​ដើរ​តាម​ ពីក្រោយ​ ពេល​ដើរទៅ​ដល់​កាំជណ្តើរ​ឡើងផ្ទះ​ក៏​ អា​ម៉េ​កាំភ្លើង​បំរុង​បាញ់​ ស្រាប់តែ​បុរស​ដែល​ជា​សង្សារ​ ស្ត្រី​រូប​នោះ​ដឹងខ្លួន​មុន​ ក៏​បាញ់​សំដៅ​ភាគី​ដែល​ញ៉ែរ​សង្សារ​គេ​នោះ​បាន​មុន​ បណ្តាល​អោយរ​ងរ​បួស​ដៃ​ ខាងឆ្វេង​ បន្ទាប់​មក​បុរស​ដែល​ញ៉ែរ​សង្សារ​គេ​នោះ​ក៏​បាន​បាញ់​មួយ​គ្រាប់​វិញ​ដែរ​ ត្រូវ​ចំ​ជើង​រង​របួស​ផង​ដែរ​ ។​

​សាក្សី​ក៏​ បាន​បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​បាញ់​ម្នាក់​មួយ​គ្រាប់​រង​របួស​ទាំង​សងខាង​រួច​មក​ ភាគី​ទាំង​ពីរ​ក៏​បាន​រត់គេច​ ដោយ​ ភាគី​ដែល​ញ៉ែរ​សង្សារ​គេ​បាន​ឡើង​រថយន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ 179​ ចំណែកឯ​ភាគី​ម្ខាង​ ទៀត​បាន​រត់ឡើង​លើ​ផ្ទះ​បាត់​ស្រមោល​ទាំង​របួស​ជើង​ ។​

​ក្រោយ​ពេល​កើតហេតុ​ ខាង​កំលាំង​មាន​សម្ថ​កិច្ច​ រួម​មាន​អាវុធហត្ថ​ និង​ប៉ូ​លី​ស​ ក៏​បាន​ទៅ​ដល់​ភ្លា​ មៗ​ដែរ​ និង​បាន​រក​ឃើញ​សំបក​គ្រាប់​ចំនួន​២​ យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣​ ។​ ចំណែក​ខាង​អាវុធហត្ថ​បាន​នាំ​កំលាំង​ជា​ច្រើន​ដើម្បី​ស្វែង​រង​ខាង​ភាគី​ម្ខាង​ទៀត​ដែល​ត្រូវ​របួស​ជើង​ តែ​តាម​រក​មិនឃើញ​ទេ​ ដោយសារ​តែ​បុរស​រូប​នោះ​បាន​គេចខ្លួន​បាត់​ទៅ​ហើយ​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ បន្ទាប់​ពី​ក្រុម​អ្នក​សារ​ព​ត៌​ មាន​ទៅ​ដល់​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣​ ហើយ​សុំ​ថត​ផ្តិត​យក​រូប​សំបក​គ្រាប់​ដែល​រើស​បាន​នោះ​ បែរជា​ខាង​ប៉ូ​លី​ស​ មិន​ព្រម​សហការ​ជាមួយ​ ហាក់ដូចជា​មានការ​បិទ​បាំង​រឿង​អ្វីមួយ​អ​ញ្ចឹ​ង​ ៕​

image3

image2

image5

image1

image8

image7

image4

IMG-20160125-WA0006

IMG-20160125-WA0007

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print