រថយន្ត​ឡិច​ស៊ី​ស​បើក​លឿន​គេច​មនុស្ស​ដើរ​ឆ្លងផ្លូវ​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ និង​របួសធ្ងន់​ ស្រាល​៣​នាក់

ចែករំលែក៖

​ភ្នំពេញ​៖​ ស្ត្រី​ជា​ភេទ​ទី​៣​ ដែល​មាន​គ្នា​បី​នាក់​ បើករថយន្ត​ឡិច​ស៊ី​ស​ RX300​ ក្នុង​ល្បឿន​លឿន​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ និង​មិន​គោរព​ច្បាប់​ចរាចរណ៍​ ហើយ​គេច​ពី​មនុស្ស​ដើរ​ឆ្លងផ្លូវ​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ និង​បណ្ដាល​ឲ្យ​ម្នាក់​រង​របួសធ្ងន់​និង​ពីរ​នាក់​ទៀត​រង​របួសស្រាល​។​

IMG-20160125-WA0002

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​គល់​ស្ពាន​លេខ​៤​ តាម​បណ្ដោយ​ផ្លូវជាតិ​៦​ ស្ថិត​ក្នុងភូមិ​បាក់​ខែង​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយចង្វារ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពល​ដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុខ​ពេល​កើតហេតុ​គេ​សង្កេត​ឃើញ​មាន​ន​មុ​ស្ស​បី​នាក់​បាន​ដើរ​ឆ្លងផ្លូវ​ ដោយ​ឆ្លង​មិន​ទាន់​ផុត​ផង​ ស្រាប់តែ​មាន​រថយន្ត​ឡិច​ស៊ី​ស​RX300​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AH.6054​ បើកបរ​ដោយ​ស្ត្រី​ជា​ភេទ​ទី​៣​ ដែល​មាន​គ្នា​បី​នាក់​ ក្នុង​រថយន្ត​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បួ​ង​ក្នុង​ល្បឿន​យ៉ាង​លឿន​ ខ​ណះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​បាន​គេច​ពី​មនុស្ស​ដើរ​ឆ្លងផ្លូវ​ហើយ​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​បង្កា​ន់​ ដៃ​ស្ពាន​វិល​ជិត​ពី​ជុំ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ចំហៀង​ពីមុខ​ផ្នែក​ខាងស្ដាំ​យ៉ាងដំណំ​ រីឯ​មនុស្ស​ក្នុង​រថយន្ត​រង​របួសធ្ងន់​ម្នាក់​និង​របួសស្រាល​ពីរ​នាក់​។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ម្នាក់​ដែល​រង​របួសធ្ងន់​នោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​r​ពេទ្យ​ភ្លាមៗ​ ។​ ដោយឡែក​រថយន្ត​ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕​

IMG-20160125-WA0000

IMG-20160125-WA0003

IMG-20160125-WA0004

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print