ប្រទេសន័រវែស៖ ចាំថតរន្ទះ រន្ទះបាញ់តម្រង់តបមកវិញ ពិតជាគ្មានមេត្តាសត្វលោកឡើយ។
បុរសជនជាតិន័រវែសម្នាក់បាន ព្យាយាមផ្ដិត យកទិដ្ឋភាពរន្ទះបាញ់ពេលមេឃកំពុងរក កលភ្លៀង បែរត្រូវរន្ទះបាញ់ខ្ទេចអស់ សម្ភារៈក្បែរខ្លួន។ ប៉ុន្តែជីវិតថ្លៃមិនបាត់បង់ជីវិត។
បុរសរូបនេះមាន ឈ្មោះ ថា Daniel Modol បានអះអាងថាគាត់បានចេញទៅខាងក្រៅ ផ្ទះចាំថតរន្ទះឲ្យបានច្បាស់ បែររន្ទះបាន បាញ់សំដៅមករកគាត់ទៅវិញ ធ្វើឲ្យគាត់ ភ័យព្រលឹងចុងសក់។
លោក Daniel បានឃើញរន្ទះរត់មកក្បែរ ខ្លួនចម្ងាយប្រមាណ ៤ទៅ ៥ម៉ែត្រប៉ុណ្ណោះ រួច គាត់ក៏សម្រេចឈានជើងចូលផ្ទះវិញ ទាំងចិត្តនៅចង់តាមថតដដែល ។
លោកប្រាប់ថា ៖ ហេតុការណ៍នេះបានធ្វើ ឲ្យលោក ភិតភ័យបំផុត ក្នុងមួយជីវិតនេះ ព្រោះវាស្ដែង ៗពេក តែសំណាងល្អគាត់មិន រងរបួសឡើយ។ ជាការ ដាស់តឿនពេល មេឃភ្លៀង រន្ទះ ឆ្វាត់ឆ្វែង សូមនៅឲ្យឆ្ងាយ ពីលោហធាតុ ព្រោះរន្ទះ នឹង ស្រូបលោហៈ ទាំងនោះ បង្កើតជា ផ្កាភ្លើង ដ៏គ្រោះថ្នាក់បំផុត៕
ដោយ៖ សហការី