ក្លិន​ទុរេន បានធ្វើឲ្យមនុស្ស​៦០​នាក់​ សម្រេចបង្ខំចិត្ត​ជម្លៀស​ខ្លួនចេញ និងមនុស្ស​៦​នាក់ ត្រូវដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ

ចែករំលែក៖

អន្តរជាតិ៖ មនុស្ស​៦០​នាក់​ ដែលបម្រើការងារនៅការិយាល័យ​ប្រៃសណីយ៍​មួយ​នៅ​ប្រទេស​អាល្លឺម៉ង់ សម្រេចបង្ខំចិត្ត​ជម្លៀស​ខ្លួនចេញ និងមនុស្ស​៦​នាក់ទៀត ត្រូវដឹកបញ្ជូន​ទៅសង្រ្គោះ​មន្ទីរពេទ្យភ្លាមៗ ដោយសារតែ​ពួកគេ​ពិបាក​ទ្រាំ​នឹង​ក្លិន​ទុរេន ដែល​វេច​ខ្ចប់​ជាច្រើន​កេស ​។

​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន CNN នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០​ បាននិយាយថា មនុស្ស​ប្រមាណ​៦០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​ការិយាល័យ​ប្រៃសណីយ៍​នៅ​ក្រុង Schweinfurt កាលពី​ថ្ងៃ​សៅរ៍សប្ដាហ៍មុន ហើយ​បុគ្គលិក​១២​នាក់ ត្រូវបាន​ព្យាបាល​ព្រោះ​មាន​បញ្ហា​ច្រមុះ ដោយ​ក្នុងនោះមាន​៦​នាក់ ត្រូវបាន​បញ្ជូនទៅ​ព្យាបាលបន្តនៅមន្ទីរពេទ្យ​ ។

ក្រុមការងារ​នៅ​ប្រៃសណីយ៍​ បានឲ្យដឹងថា ដោយសារតែ​ពួកគេ ទទួលបាន​ក្លិប​ដ៏​ចម្លែក​នៅក្នុង​កេស ហើយ​នៅ​បរិវេណ​នោះ ប៉ូលីស​ក្រុងSchweinfurt បាន​ត្រៀម​រថយន្ត​ពេទ្យ​ចំនួន​៦ រថយន្ត​អ​ន្តរាគម​ន៍​ចំនួន​៥ រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន​២ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​៣​គ្រឿងផ្សេងទៀត​។​

​ជាមួយនឹង​ក្តីបារម្ភ​ថា ជា​ក្លិន​ឧស្ម័ន ក្រុមការងារ​មួយចំនួន​បាននាំគ្នា​បើក​ពិនិត្យ​កេស​យ៉ាង​ប្រុងប្រយ័ត្ន រហូតដល់​ដឹងថា កេស​ទាំង​៤​នោះ ផ្ទុក​ដោយផ្លែទុរេន ដែល​នាំ​ពី​ប្រទេស​ថៃ​។​ ដោយទុរេន​នោះ ត្រូវបាន​ផ្ញើទៅ​ពលរដ្ឋ​អាយុ​៥០​ឆ្នាំ​ម្នាក់​នៅក្នុង​ក្រុង Nuremberg ពី​សំណាក់​មិត្តភក្តិ​នៅ​ថៃ​។ បច្ចុប្បន្ន ទុរេន​បាន​ទៅ​ដល់ដៃ​របស់​បុរស​នោះ​ហើយ​។

សូមបញ្ជាក់ថា នេះមិនមែនជាលើកដំបូងឡើយ ដែលទុរេនបង្កចលាចល ។ ជាក់ស្តែងកាលពីឆ្នាំមុន បុគ្គលិកនៅបណ្ណាល័យនៃ​សាកលវិទ្យាល័យ Canberra ប្រទេសអូស្ត្រាលី ក៏ត្រូវបាន​ជម្លៀស​ចេញពីអគារផងដែរ ដោយគិត​ថា ជាការធ្លាយឧស្ម័ន។ ដោយឡែកនៅ​ខែវិច្ឆិកាឆ្នាំ​២០១៨ យន្តហោះមួយនៅឥណ្ឌូណេស៊ី បានបង្ខំ​ចិត្ត​ចុះចត ក្រោយអ្នកដំណើរត្អូញត្អែរពី​ក្លិន​ដ៏ចម្លែករបស់ផ្លែឈើមួយនេះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print