ខឹងបាត់ទ្រព្យញឹកញាប់ពេក​ រាយខ្សែភ្លេីងព័ទ្ធជុំវិញផ្ទះ​ តែភ្លាត់ស្នៀត​ឆក់ខ្លួនឯង​ស្លាប់

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ បុរសម្នាក់បាន​ស្លាប់ដោយ​ សារឆ្លងចរន្តអគ្គិសនីឆក់ស្លាប់នៅក្រោម​ផ្ទះរបស់ខ្លួន​ ដែលការស្លាប់នេះទំនងខឹង​ នឹងចោរចូលលួចយកទ្រព្យគាត់ញឹក​ញាប់​ពេកទេីបរាយខ្សែ​ភ្លេីង​ព័ទ្ធ​ជុំវិញ​ផ្ទះ​ ដេីម្បី​ការងាររក្សាទ្រព្យ​សម្បត្តិ​ តែភ្លេច​គិតពេលចុះមកនោមធ្វេីអោយប៉ះខ្សែដែល​មាន​ចរន្ត​ ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលា ម៉ោងប្រមាណ៤ និង៣០នាទី ស្ថិត នៅ ចំណុចភូមិជ្រោយចង្ហា ឃុំមង់ រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។​ ជនរងគ្រោះ ឈ្មោះតន់ ជា អាយុ៧៣ឆ្នាំជាតិខ្មែររស់នៅភូមិកើតហេតុ ។

សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា​ បន្ទាប់ពីផ្អេីលមានករណីខាងលេីនេះ​ កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមង់រៀវ និងមានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាពមង់រៀវ បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យ​ស្រាវជ្រាវកន្លែងកើតហេតុ និងសព​សន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ព្រោះមូល ហេតុយកខ្សែភ្លើងតចរន្ធអគ្គិសនីរាយនៅក្រោមផ្ទះដោយខ្លួនឯងដើម្បីការពារ ភ្លាត់ភ្លេចខ្លួនចុះងើបពីដេកចុះដើរមកក្រោមផ្ទះក៏បណ្តាលឲ្យឆក់ស្លាប់តែម្តង ពុំមាន​ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។

សមត្ថកិច្ច​បញ្ជាក់ថា​ នៅកន្លែង​កេីត​ហេតុ​ រកឃេីញ​ សរសៃលួសខ្សែរភ្លើង ពណ៍​ទង់ដែង ព័ទ្ធជុំវិញជើងសសរផ្ទះចំហៀងខាងត្បូង​ ដែលជនរងគ្រោះដាក់រាយ​ដេីម្បី​ការពាររក្សាទ្រព្យសម្បត្តិរបស់គាត់ខ្លាចចោរលួច ។

ក្រោយ​ធ្វើ​កំណត់ហេតុ​ចប់​ សមត្ថកិច្ច​ប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី​ ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print