ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង ព្រះវររាជមាតាជាតិខ្មែរ ព្រះរាជទានចំនួន ២ លានដុល្លារ ២,០០០,០០០USD (ពីរលានដុល្លារសហរដ្ឋអាមេរិក) ទប់ស្តាត់ការរីករាលដាល នៃជំងឺ COVID-19

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃទី ២៤ ខែ មិថុនាឆ្នាំ ២០២០ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលក្រាបថ្វាយបង្គំគាល់ ដើម្បីទទួល ព្រះរាជទ្រព្យ ពីព្រះអង្គទាំងទ្វេចំនួន ២ លានដុល្លារ ២,០០០,០០០USD (ពីរលានដុល្លារសហរដ្ឋអាមេរិក) ។ ក្នុងនោះព្រះរាជទ្រព្យព្រះករុណាព្រះមហាក្សត្រ ចំនួន ១លានដុល្លារ និងព្រះរាជទ្រព្យ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរចំនួន (១លានដុល្លារ) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្តាត់ការរីករាលដាល នៃជំងឺ COVID-19៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print