នៅថ្ងៃទី២៤ខែមិថុនា នេះ ពលរដ្ឋម៉ុងហ្គោលីបានចាប់ផ្តើមទៅបោះឆ្នោតដើម្បីជ្រើសរើសតំណាងរាស្ត្រអាណាត្តិថ្មី។
គណៈកម្មការរៀបចំការបោះឆ្នោតម៉ុងហ្គោលី(GEC)បានឲ្យដឹងថា ការបោះឆ្នោតចាប់ផ្តើមនៅវេលាម៉ោង៧ព្រឹក ម៉ោងក្នុងតំបន់និងបញ្ចប់នៅនៅម៉ោង១៥ថ្ងៃទី២៤ខែមិថុនា។ មានការិយាល័យបោះឆ្នោត ចំនួន២០៧០ នៅទីតាំងបោះឆ្នោតទូទាំងប្រទេស ហើយមានគណបក្សនយោបាយចំនួន១៣ចូលរួម និងបេក្ខភាពឯករាជ្យចំនន១៣៧រូប។ មានពលរដ្ឋម៉ុងហ្គោលីប្រមាណ២,១លាននាក់មានសិទ្ធិក្នុងការបោះឆ្នោត។
ក្នុងពេលពិភពលោកកំពុងតែឆ្លងរាលដាលកូរវីដ១៩ កាន់តែខ្លាំង ម៉ុងហ្គោលីបានរៀបចំការពារពលរដ្ឋទៅបោះឆ្នោតប្រកបដោយប្រសិទ្ធភាព។ នៅតាមទីតាំងបោះឆ្នោតគឺមាន ទឹកអាកុលលាងដៃ និងឈរឆ្ងាយពីគ្នា ១,៥ម៉ែត្រ។ ក្រៅពីនេះពលរដ្ឋក៏ត្រូវបានត្រួតពិនិត្យកំដៅផងដែរមុនពេលអនុញ្ញាតឲ្យចូលបន្ទប់បោះឆ្នោត។
ម៉ុងហ្គោលី មានពលរដ្ឋតេ៣លាននាក់ប៉ុណ្ណោះ បានអនុវត្តការរិតត្បិតតាំងពីពេលដំបូងនៃការផ្ទុះកូវីដ១៩។ មកទល់ពេលនេះម៉ុងហ្គោលីមានអ្នកឆ្លងតែ២០០នាក់ប៉ុណ្ណោះហើយមិនមានករណីស្លាប់នោះឡើយ៕