មានការប្រៀបធៀបពីភាពសាមញ្ញរបស់លោកស្រី តូច ចំណាន នឹងអ្នកមេម៉ាយលក់អនឡាញពាក់ពេជ្រជ្រែកខ្លួន

ចែករំលែក៖

ភ្នំពេញ៖ រូបថតមួយសន្លឹករបស់លោកស្រី ស្រីតូច ចំណាន ដែលបង្ហាញពីភាពសាមញ្ញ របស់ភរិយាបុរសមានទ្រព្យនិងមុខមាត់ក្នុងសង្គម នោះបានធ្វើឲ្យគេចាប់អារម្មណ៍។ ក្នុងនោះ​ដែរក៏លេចចេញការប្រៀបធៀបរវាងស្ត្រីក្នុងជួរលំដាប់អភិជនដែលមិនសម្ញែងមាសពេជ្រជ្រែកខ្លួន និងតែងរៀបចំខ្លួនបែបសាមញ្ញគួរជាទីស្រលាញ់ចូលចិត្តខុសពីអ្នកលក់ទំនិញតាមអន​ឡាញដែលនិយមសំញ៉ែងខ្លួនដោយការពាក់មាសពេជ្រ និងសម្ភារៈនិយម។
​មហាជនមិនតិចទេដែលបានបញ្ចេញសារជាច្រើនហូរហែ មកលើរូបភាពបែបសមញ្ញ និងថ្លៃថ្នូរលើករូបថតអតីតសិល្បករ លោក ជំទាវ ស្រីតូច ចំណាន ដែលគេស្គាល់​ថាជាភរិយា​អ្នកឧកញ៉ា គិត ម៉េង អ្នកជំនួញដ៏ល្បីលេចធ្លោរនៅកម្ពុជា។ ក្នុងសម្លៀកបំពាក់បំពេញការងារ ម៉ូតសក់សាមញ្ញ មិនមានគ្រឿងមាសពេជ្រពាក់នៅនឹងក និងម្រាមដៃ គឺមានតែក្រវិលតូច​មួយក៏នៅតែបង្ហាញពីភាពស្រស់សោភា និងទាក់ភ្នែកសម្រាប់មហាជន។ សូម្បីតែតារាកំពូល​ទើសលោក ម៉ៃ សុគន្ធក៏បានសរសើរពីភាពសាមញ្ញ និងថ្លៃថ្នូររបស់លោកជំទាវផងដែរ។ តារារូបនេះថា”នេះបានសមជាអភិជន មិនដូចកញ្ញាៗនាងៗមេម៉ាយៗលក់ឡេonlineខ្លះ​ពាក់​ពេជ្រ​ឡើងជ្រែកខ្លួន 😂ចឹងដូចពាក្យចាស់ពោលថា ទូងៗៗប្រហោងក្នុង (ទូងស្គរ)ហើយចង់ប្រាប់​ថា​ពាក់មាសពេជ្រនឹងចូលចុះតែបណ្ដាញសង្គមទេ(facebook )​តែចូលមិនអាចចូលចុះ​នឹងអភិជន​គេពិត​ប្រាកដទេ”។
ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនទៀតថ្លែងកោតសរសើរពីការរៀបចំខ្លួនបានយ៉ាងស្រស់សោភា សមរម្យ ភាពស្រទន់រួសរាយរាក់ទាក់ប៉ុន្តែម៉ឺងម៉ាត់ របស់ស្រី្តក្នុងលំដាប់អ្នកអភិជនរូបនេះ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print