បើករថយន្តខ្វះការប្រុងប្រយ័ត្នរេចង្កូតបុករះម៉ូតូបីគ្រឿងបណ្ដាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ស្រាល៥នាក់ នៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្តាល ៖ បុរសម្នាក់បើករថយន្តឡិចស៊ីសមួយគ្រឿងខ្វះការប្រុងប្រយ័ត្នរេចង្កូតទៅបុករះម៉ូតូបីគ្រឿងបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុនិងរងរបួសធ្ងន់ស្រាលចំនួន៥នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តឡិចស៊ីស RX300 ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BA -1894បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរជាស្ត្រីម្នាក់ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ត្រង់ចំណុចកើតហេតុក៏គេចជាមួយនិឹងអ្នកធ្វើដំណើរឆ្លងផ្លូវហើយរេចង្កូតទៅបុករះជាមួយនឹងម៉ូតូបីគ្រឿងដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង ម៉ូតូទី១ម៉ាកហុងដាស៊េរីឆ្នាំ២០១៩ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1M -2566, ម៉ូតូទី២ម៉ាកហុងដាស៊េរីឆ្នាំ២០១៤ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CM-5748 និងម៉តូទី៣ម៉ាកស្គូពីពណ៌ស ពាក់ស្លាកលេខ1FF- 8797បណ្ដាលឱ្យមានបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកឯម្ចាស់រថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាស្រុកអង្គស្នួល។
សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខេត្តកណ្ដាលចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចកំពុងទំនាក់ទំទងរកសាច់ញាតិដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយនិនសុភ័ស្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print