បារាំងបិទទ្វារសាលារៀន ២កន្លែងនៅទីក្រុងប៉ារីស ក្រោយមានករណីឆ្លងកូវីដ១៩ កើនឡើងខ្ពស់

ចែករំលែក៖

ប៉ារីស៖ សាលារៀននៅខណ្ឌទី១២ ដែលមានសិស្ស១៨០នាក់ និងសាលារៀនមួយខ្នងនៅខណ្ឌទី៤ មានសិស្ស២០០នាក់ ត្រូវបិទទ្វារក្រោយរកឃើញមានករណីឆ្លងកូវីដ១៩។
កាលពីថ្ងៃទី២៤ ខែមិថុនា មន្ត្រីបារាំងបានស្នើឲ្យបិទទ្វារ សាលារៀន ពីរកន្លែងនៅទីក្រុងប៉ារីស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ។ ប៉ុន្តែកការឆ្លងរាលដាល មិនទាន់ឈានដល់ដំណាក់កាលធ្ងន់នៅឡើយទេ។
បារាំងបានអនុញ្ញាតឲ្យសាលារៀន បើកទ្វារឡើងវិញនៅថ្ងៃទី២២ខែមិថុនា ក្រោយរយៈពេលបិទទ្វារជាច្រើនខែ។ សាលារៀននៅខណ្ឌទី១២រកឃើញមានសិស្ស៣នាក់ បានឆ្លងកូវីដ១៩។ តាមការលើកឡើងរបស់មន្ទីរសុខាភិបាល សាលារៀននៅខណ្ឌទី៤ ក៏ត្រូវបានស្នើឲ្យបិទសាលារៀនដល់ថ្ងៃទី៧ខែកក្កដា។ ក្រៅពីសាលារៀនទាំងពីរខាងលើ មិនមានសាលារៀនណាមួយផ្សេងទៀតត្រូវបិទទ្វារនោះឡើយ។
ជាមួយគ្នានេះដែរ អាកាសយានដ្ឋាន Orly ស្ថិតនៅភាគខាងត្បូងទីក្រុងប៉ារីស ប្រទេសបារាំង នឹងត្រូវដំណើរការឡើងវិញ នៅថ្ងៃទី២៦ខែមិថុនា។ តាមគម្រោង នៅថ្ងៃទី២៦ខែមិថុនា នឹងមានជើងហោះហើរដល់ទៅ៧០ជើង នឹងត្រូវហោះហើរទៅកាន់ទីតាំង ២៥កន្លែងនៅក្នុងតំបន់។ នៅពេលមិនទាន់មានការឆ្លងកូវីដ១៩ អាកាសយានដ្ឋានខាងលើមានជើងហោះហើរដល់ទៅ៦០០ជើងក្នុងមួយថ្ងៃ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print