តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខ្សែបម្រើសញ្ជាតិប្រេស៊ីល Arthur ជិតនឹងផ្លាស់ចេញពី Barcelona ទៅ Juventus។ ក្លឹបយក្សនៅ La Liga និងក្លឹបយក្សនៅ Serie A ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកិច្ចព្រមព្រៀងជាច្រើនដែលឈានចូលដល់រដូវកាលដ៏ខ្លីដែលចង់បានកីឡាករ Arthur ធ្វើការផ្លាស់ប្តូរទៅទីក្រុង Turin។ ព័ត៌មាននេះវាហាក់ដូចជា កាន់តែជិតក្លាយការណ៍ពិត។
យោងតាមទូរទស្សន៍ Sky Sports បានឲ្យដឹងថា ក្លឹបសេះបង្កង់ Juventus បានយល់ព្រមលើថ្លៃឈ្នួល៨០លានផោនជាមួយក្លឹប Barcelona ដើម្បីចុះហត្ថលេខាលើ Arthur។ ទោះយ៉ាងណាម្ចាស់ជើងឯកអ៊ីតាលីនៅតែត្រូវបញ្ចុះបញ្ចូលខ្សែបម្រើអន្តរជាតិប្រេស៊ីលនេះបន្តទៀត ដើម្បីឲ្យមានកិច្ចព្រមព្រៀងច្បាស់លាស់។
ប្រភពដដែលបានបន្តថា ក្លឹបទាំង២ចង់បំពេញកិច្ចព្រមព្រៀងមួយគ្នាសម្រាប់កីឡាករវ័យ២៣ឆ្នាំខាងលើឲ្យបានមុនដំណាច់ខែមិថុនានេះ ៕
...