នាយករដ្ឋមន្ត្រីដាណឺម៉ាកពន្យារពេលរៀបការដើម្បីទៅចូលរួមកិច្ចប្រជុំសហគមន៍អឺរ៉ុបស្តីពីកូវីដ-១៩

ចែករំលែក៖

នាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រី Mette Frederiksen បានសម្រេចពន្យារពេលរៀបការខ្លួនលោកស្រីផ្ទាល់ដើម្បីទៅចូលរួមជាមួយគណៈកម្មការអឺរ៉ុបនៅខែក្រោយស្តីពីកូវីដ-១៩ ។ នេះគឺជាលើកទី៣ហើយដែលលោកស្រីនាយករដ្ឋមន្ត្រីពន្យារពេលរៀបការរបស់ខ្លួន ។
លោកស្រីនាយករដ្ឋមន្ត្រី Frederiksen បានបង្ហោះនៅលើបណ្តាញសង្គមនិងរូបភាពថតជាមួយគូស្នេហ៍ គឺលោក Bo Tengberg ដោយបានសរសេរថា«ខ្ញុំពិតជាចង់រៀបការខ្លាំងណាស់។ប៉ុន្តែ កិច្ចប្រជុំរបស់គណៈកម្មការអឺរ៉ុបនៅទីក្រុង Brussels ដែលមិនអាចអវត្តមានបាន គឺនៅថ្ងៃទី១៧ ខែកក្កដា ចំថ្ងៃដែលលោកស្រីត្រូវរៀបការ។ ពិតជាគួរឱ្យសោកស្តាយខ្លាំងណាស់ដែលមិនបានរៀបការនៅពេលដែលបានកំណត់ទុក។ ប៉ុន្តែខ្ញុំចាំបាច់ត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួនគឺផលប្រយោជន៍ប្រទេសដាណឺម៉ាកជាធំ។ ខ្ញុំរង់ចាំឆ្លើយនូវពាក្យថា(អូនយល់ព្រមរៀបការជាមួយបង) ទៅកាន់គូស្នេហ៍ Bo Tengberg ដែលជាបុរសមានការអត់ធ្មត់គ្រប់យ៉ាងចំពោះខ្ញុំ»។
តាមសារព័ត៌មាន CNN នៅថ្ងៃទី២៦ ខែមិថុនា បានផ្សាយថាមេដឹកនាំសហគមន៍អឺរ៉ុប នឹងជួបប្រជុំដោយផ្ទាល់នៅថ្ងៃទី១៧ខែកក្កដា ជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីកូវីដ-១៩ បានផ្ទុះឡើង។ ប្រធានបទក្នុងកិច្ចប្រជុំនោះគឺការបែងចែកមូលនិធិជួយអភិវឌ្ឍសេដ្ឋកិច្ចក្រោយកូវីដ-១៩។
តាមតួលេខរបស់ Johns Hopkins គិតមកដល់ថ្ងៃទី២៦ ខែមិថុនា ដាណឺម៉ាកមានករណីឆ្លងកូវីដ-១៩ កើនឡើង១២.៦៣៦នាក់ និងស្លាប់ ៦០៣នាក់ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print