ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទី នៅមន្ទីរគណបក្សខណ្ឌមានជ័យ បានបើកកិច្ចប្រជុំពិភាក្សាការងារ កសាងគណបក្ស កសាងអង្គការសហជីព ប្រចាំខែ មិថុនា ឆ្នាំ២០២០ ក្រោមការដឹកនាំ លោក ឌី រ័ត្នខេមរុណប្រធានលេខាធិការដ្ឋានកសាងគណបក្ស កសាងអង្គការសហជីពខណ្ឌមានជ័យ ។
ដោយមានការចូលរួម ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារកសាងគណបក្ស កសាងអង្គការសហជីព តាមរោងចក្រសហគ្រាស គ្រឹះស្ថាន ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង៧ ។
ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានលេខាធិការដ្ឋានកសាងគណបក្ស កសាងអង្គការសហជីព តាមរោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងមូលដ្ឋានខណ្ឌមានជ័យ លើកឡើងនូវរបៀបវារៈ ៥ មានដូចជា៖
១. បានឲ្យប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង៧ ធ្វើសេចក្ដីរាយការណ៍ អំពីស្ថានភាព សតិអារម្មណ៍ កម្មករ–កម្មការិនី តាមមូលដ្ឋានសង្កាត់រៀងៗខ្លួន ។
២. ធ្វើការប្រកាសក្រុមការងារ សហជីព ចុះជួយមូលដ្ឋានសង្កាត់ទាំង៧ ។
៣. ត្រៀមរៀបចំទីកន្លែង តាមផ្ទះជួល បន្ទប់ជួល កម្មករ–កម្មការិនី ដើម្បីបាញ់ថ្នាំទប់ស្កាត់ ការរីករាលដាលនៃជំងឺ កូវីដ–១៩
៤. ត្រៀមរៀបចំទីតាំង សំរាប់ផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល (បសស) ជូនបងប្អូនកម្មករក្រៅប្រព័ន្ធ ចំនួន ៨៤ នាក់ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៥.ពាក់ព័ន្ធការស្នើសុំបង្កើតក្បាលម៉ាស៊ីន ចំនួន ៤ សាខាបក្ស និងបញ្ចូលសមាជិក ចំនួន ៥ រោងចក្រ មានដូចជា ៖
រោងចក្រ ម៉ាកាឡូត២ សាខបក្ស ចំនួន ៧ នាក់ (ក្បាលម៉ាស៊ីន) សមជិកបក្ស ចំនួន ៤៥ នាក់ ។
រោងចក្រ ស៊្វែល សាខាបក្ស ចំនួន ១១ នាក់ (ក្បាលម៉ាស៊ីន)
រោងចក្រ ជេអេច សាខាបក្ស ចំនួន ១១ នាក់ (ក្បាលម៉ាស៊ីន)
រោងចក្រ អ៉ីក្លាត សាខាបក្ស ចំនួន ៧ នាក់ (ក្បាលម៉ាស៊ីន) សមាជិកបក្ស ចំនួន ៦២ នាក់ រោងចក្រ ឌីនហាន សុំបញ្ចូល សមាជិកបក្ស ចំនួន៩៤ នាក់ ។
បន្ទប់មក លោក ឌី រ័ត្នខេមរុណ ប្រធានលេខាធិការដ្ឋាន កសាងគណបក្ស កសាងអង្គការសហជីព តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងមូលដ្ឋានខណ្ឌមានជ័យ បានធ្វើការប្រកាស សេចក្ដីសម្រេច ស្តីពី ការកែសម្រួលសមាសភាពក្រុមការងារ កសាងគណបក្ស កសាងអង្គការសហជីព តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងមូលដ្ឋានសង្កាត់ទាំង៧ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដូចខាងក្រោម ៖
១. សង្កាត់ចាក់អង្រែលើ ចំនួន ៥ នាក់
២. សង្កាត់ចាក់អង្រែក្រោម ចំនួន ៥ នាក់
៣. សង្កាត់បឹងទំពន់ទី១ ចំនួន ២ នាក់
៤. សង្កាត់បឹងទំពន់ទី២ ចំនួន ២ នាក់
៥. សង្កាត់ស្ទឹងមានជ័យទី១ ចំនួន ៣ នាក់
៦. សង្កាត់ស្ទឹងមានជ័យទី២ ចំនួន ៧ នាក់
៧. សង្កាត់ស្ទឹងមានជ័យទី៣ ចំនួន ១៩ នាក់ ។
សរុប ក្រុមការងារកសាងគណបក្ស កសាងអង្គការសហជីព តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងសង្កាត់ទាំង៧ នៃខណ្ឌមានជ័យ ចំនួន៤៣ នាក់ ៕ដោយ៖ស តារា