អ៊ុយក្រែន៖​ ជួបគ្រោះទឹកជំនន់បំផ្លាញផ្ទះអស់រាប់ពាន់ខ្នង សម្លាប់មនុស្ស៣នាក់ ​និងមនុស្ស​ជាង៨០០នាក់ទៀត ត្រូវជម្លៀសចេញពីផ្ទះសម្បែង

ចែករំលែក៖

អន្តរជាតិ៖ ​យ៉ាងហោចណាស់ ផ្ទះប្រជាជនអ៊ុយក្រែនរាប់ពាន់ខ្នងត្រូវបានបំផ្លាញ និងមនុស្ស៣នាក់បានស្លាប់ ​រីឯមនុស្ស​ជាង ៨០០នាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ទៅរកទីកន្លែងសុវត្ថិភាព ខណៈទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ។

យោងតាមអាជ្ញាធររបស់ប្រទេសអ៊ុយក្រែន បានរាយការណ៍​ថា ភ្លៀងបានចាប់ផ្តើមធ្លាក់ខ្លាំង ទៅលើភូមិចំនួន ២០០ នៅភាគខាងលិចនៃប្រទេស អ៊ុយក្រែន បណ្តាលឱ្យផ្ទះ ប្រជាពលរដ្ឋជាង ៥០០០ខ្នង បូករួមទាំងស្ពានប្រមាណ ៩០ ត្រូវរងការខូចខាត។ ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរអ៊ុយក្រែនបាន ធ្វើដំណើរដោយឧទ្ធម្ភាគចក្រទៅកាន់ភូមិនានា ដែលត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ ក្នុងគោល បំណងផ្តល់ស្បៀងអាហារ ក៏ដូចជាចែកចាយ សម្ភារការពារពីជំងឺកូវីដ១៩។

គួរជម្រាបថា ភ្លៀងធ្លាក់ខ្លាំងបាន ចាប់កើតមានឡើងតាំងពីថ្ងៃអង្គារ មកម៉្លេះ ដែល ធ្វើឱ្យកម្ពស់ទឹកទន្លេមួយចំនួនក្នុងប្រទេសអ៊ុយក្រែនកើនឡើងដល់ទៅប្រាំម៉ែត្រ។ ទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញបានស្តីបន្ទោសថា មូលហេតុដែលបណ្តាលឱ្យ គ្រោះទឹកជំនន់តែងកើតមានបែបនេះ គឺដោយសារ ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ក្នុងទ្រង់ទ្រាយធំៗ ជាពិសេសគឺនៅតាមតំបន់ភ្នំ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print