ក្រុងប៉ោយប៉ែត៖ ស្ត្រីម្នាក់វេចបង្វេច លួចយកទ្រព្យសម្បត្តិមាស ប្រាក់អស់ពីផ្ទះ ដាច់ចិត្តចុះចោលកូនប្រុស និងប្ដីជាទីស្រលាញ់ ទៅតាមប្រុសស្នេហ៍ដែលស្គាល់គ្នាតាមរយៈប្រពន្ធទូរសព្ទ័(ឡាញ)នេះបើតាមការអះអាងរបស់ប្ដីរងគ្រោះដែលប្រពន្ធចុះចោលឈ្មោះត្រា វងហៅកែវ វង អាយុ៣៧ឆ្នាំមុខរបលក់ដូរស្នាក់នៅភូមិ/សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ ប្រពន្ធរបស់គាត់ដែលចុះចោលហើយបានយកទ្រព្យសម្បត្តិទៅនោះមានឈ្មោះប្រាក់ ស៊ីណា អាយុ៣៣ឆ្នាំ មានស្រុកំណើតនៅក្នុងភូមិ/ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។
ប្រភពបន្តថា មុនឈានដល់ប្រពន្ធចុះចេញពីគាត់នោះគីគាត់(ប្ដី)បានទិញទូរស័ព្ទស៊េរីទំនើបឲ្យ១គ្រឿង ក្រោយពីការទិញឲ្យប្រពន្ធខ្លួនទៅឲ្យជាងបង្រៀននិយាយតាមប្រពន្ធឡាញ ។ ក្រោយពីការៀនចេះ ប្រពន្ធខ្លួនមានទំនាក់ទំនងជា១ប្រុសម្នាក់ដែលជាអតីតសង្សារចាស់នៅខេត្តកំពត ស្គាល់គ្នា១០ឆ្នាំមកហើយកាលពីប្រពន្ធខ្លួននៅមិនទាន់មានខ្លួន(ប្ដី)។ ចាប់ពីពេលការជាមួយខ្លួន(ប្ដី)មក គីខាងប្រុសស្នេហ៍មិនសូវទំនាក់ទំនងឡើយ លុះដល់ខ្លួន(ប្ដី)ទិញទូរស័ព្ទសេរីទំនើបឲ្យប្រពន្ធចេះលេងឡាញតាមទូរស័ព្ទមកគីមានទំនាក់ទំនងរកគ្នារហូតមក ចេះតែសុំខ្លួនលែង(ប្ដី) ហើយបាននិយាយទូរស័ព្ទជាមួយប្រុសស្នេហ៍នៅនឹងមុខខ្លួនជាប្ដីផងដែរហើយសុំខ្លួនលែងតែខ្លួនបានឆ្លើយថា លែងគ្នាដោយរបៀបណាបើមិនដែរមានជម្លោះផង? ។
ប្រភពបានបន្តថា លុះនៅថ្ងៃ២៤ ខែមករា ឆ្នាំ២០១៦នេះ ខ្លួនបានរៀបចំម៉ូតូដែលតែងតែជិះដើរលក់បាយឆា មីឆាដូចរាល់ថ្ងៃ ស្រាប់តែប្រពន្ធ បានយកកូនស្រីនិងបង្វេចខោ អាវថានាំកូនទៅលេងផ្សាររុងក្លឿរ(ប្រទេសថៃ) ដោយអះអាងថាថ្ងៃអាទិត្យ លុះពេលល្ងាចថ្ងៃដដែលមិនឃើញប្រពន្ធមកខ្លួន(ប្ដី)បានទូរសព្ទ័ទៅថៅកែថៃដែលជាកន្លែងប្រពន្ធធ្វើការក៏ថៅកែឆ្លើយថាមិនឃើញ។ ហើយដើររកអស់ចិត្ត លុះព្រឹកឡើងថ្ងៃទី២៥ខែឆ្នាំដដែលខ្លួនបានសួរអ្នកជិតខាង បានគេប្រាប់ថាប្រពន្ធទៅខេត្តកំពត ដោយនិយាយថាទៅយកគូរស្នេហ៍ចាស់ ដែលស្រឡាញ់គ្នាតាំងពីក្រមុំ។
ប្រភពបញ្ជាក់ថា ការដែលប្រពន្ធរត់ចោលខ្លួននោះកន្លងមកប្រពន្ធធ្លាប់ណាត់ប្រុសស្នេហ៍ដេកផ្ទះសំណាក់ជាមួយគ្នាផងដែរ ។ ហើយមុនទៅតាមប្រុសរបស់គេនោះ ប្រពន្ធបាននិយាយប្រាប់អ្នកជិតខាងថាលែងលះជាមួយប្ដី ដោយព្រមព្រាងគ្នា ផ្ដិតមេដៃ រួចរាលអស់ហើយ តាមពិតខ្លួនជាប្ដីនិយាយថាមិនបានលែងលះគ្នាដែរ ហើយក៏មិនបានផ្ដិតមេដៃដូចប្រពន្ធអះអាងឡើយ។ ហើយការចុះចោលទៅរកប្រុសថ្មីនោះ ប្រពន្ធខ្លួនបានលួចយកគ្រឿងអលង្ការដូចជា ខ្សែ កមាស៥ជី/ចិញ្ជៀនមាស៣ជីកន្លះ/ខ្សែដៃមាសតម្លៃ១៣០០ដុល្លា/ខ្សែ កកូនប្រុសរបស់គាត់១ខ្សែ/ចិញ្ជៀនផ្លាកទីន១វង្ស និងប្លងដីហើយបានយកកូនស្រីម្នាក់ទៅតាមឈ្មោះកែវ ចិត្រា អាយុ៨ឆ្នាំ ចំណែកកូនប្រុសច្បងឈ្មោះកែវ វីរៈទុកឧ្យនៅ ជាមួយខ្លួនជាប្ដី។
ប្រភពបន្តបញ្ជាក់ថា បើសិនជាប្រពន្ធរត់ទៅតាមប្រុសស្នេហ៍ក៏ទៅចុះសូមឲ្យវិលត្រលប់មកផ្ដិតមេដៃឲ្យដាច់ស្រេច ព្រោះកាលពីបានគ្នាមានឪពុកម្ដាយរៀបការ តាមលក្ខណៈប្រពៃណីយ៍ខ្មែរ ។ ជុំវិញបញ្ហានេះភាគ្គីខាងស្ត្រីដែលប្ដីចោទថាចុះចោលរត់តាមប្រុសស្នេហ៍ ហើយយកកូនស្រីនិងព្រទ្យសម្បត្តិទៅជាមួយនោះអ្នកសារព័ត៏មានយើងមិនអាចសុំការបំភ្លឺបានឡើយព្រោះលេខទូរស័ព្មមិនអាចទំនាក់ទំនងបានឡើយ៕
ដោយ៖ វណ្ណា