​បទល្មើស​នេសាទ​រុញ​ស៊ី​ប​នៅ​ឃុំ​កំពង់​ឃ្លាំង​និង​ភូមិ​មាត់​ខ្លា​កើត​ពេញបន្ទុក​

ចែករំលែក៖

​ខេត្ដសៀមរាប៖​ សកម្មភាព​ប្រព្រឹត្ដ​ បទល្មើស​ជលផល​កើតឡើង​ពេញបន្ទុក​ តែ​រដ្ឋបាល​ជលផល​ដំ​ដែក​ហាក់​គ្មាន​វិធានការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ដែល​ ករណី​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ មានការ​ ឃុបឃិត​គ្នា​រវាង​កម្លាំង​សហគមន៍​ នឹង​ រដ្ឋបាល​ជលផល​ជា​អ្នក​បើកភ្លើង​ខៀវ​ ទើ​បណ្ដោយ​ឱ្យ​មានការ​ដាក់​ឆ្នុក​និង​រុញ​ស៊ី​ប​កើតឡើង​មិន​តិច​ជាង​៤០០​ឆ្នុក​ នៅ​កណ្ដាលទន្លេ​ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ កា​នេសាទ​ដោយ​ការ​រុញ​ស៊ី​ប​បែប​នេះ​ បាន​កើត​ឡើងជា​រៀងរាល់ថ្ងៃ​ ចាប់ពី​ឃុំ​ កំពង់​ឃ្លាំង​ដល់​ភូមិ​មាត់​ខ្លា​ និង​ភូមិ​ស្ទឹង​ ជ្រៅ​ក្នុងភូមិ​សាស្ដ្រ​ឃុំ​អន្លង់​សំណ​ ស្រុក​ ជីក្រែង​ ខេត្ដសៀមរាប​ ក្នុង​នោះ​ការ​ ដាក់​ឆ្នុក​ និង​រុញ​ស៊ី​ប​លើ​ផ្ទៃ​ទឹក​ប្រមូល​ យក​ត្រី​ដោយ​ប្រើប្រាស់​ឧបករណ៍​ខុស​ ច្បាប់​សង្ស័យ​ថា​ មានការ​បើកភ្លើង​ ខៀវ​ពី​សំណាក់​នាយ​សង្កាត់​រដ្ឋបាល​ជលផល​ ដែល​បណ្ដែតបណ្ដោយ​ឱ្យ​មានការ​ ដាក់​រុញ​ស៊ី​ប​នៅ​ពេល​យប់​ ដោយ​មិន​ មានការ​ខ្លាចញញើត​ច្បាប់​ក៏​ដូច​ជា​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​នោះ​ឡើយ​ ។​

​ប្រភព​ដដែល​បាន​អះអាង​ថា​ ការ​ ប្រព្រឹត្ដ​បទល្មើស​រុញ​ស៊ី​ប​គឺ​យក​ត្រី​ទាំង​ នោះ​មក​កិន​ជា​ចំណី​កូន​ត្រី​ឆ្ដោ​ ដែល​ មាន​ចិញ្ចឹម​យ៉ាង​អនាធិបតេយ្យ​ក្នុង​ ភូមិ​ស្ទឹង​ជ្រៅ​នេះ​បាន​ចិញ្ចឹម​កូន​ត្រី​ឆ្ដោ​ ក្នុង​១​ផ្ទះ​២​ទៅ​៣​ស្រះ​ ។​ ពួក​គាត់​ថា​ បើ​នៅ​តែ​បែប​នេះ​ទៀត​ មិនយូរ​មិន​ ឆាប់​ទេ​ពូជ​ត្រី​ទាំងឡាយ​នឹង​ត្រូវ​វិនាស​ហិនហោច​ជា​មិន​ខាន​ ។​ ហេតុនេះ​ពួក​ គាត់​បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ ជា​ពិសេស​រដ្ឋបាល​ជលផល​ ដែល​មាន​ លោក​រឹម​សំ​អុ​ន​ ជា​អ្នកគ្រប់គ្រង​គួរ​ ចាត់វិធានការ​ឱ្យ​បាន​រួសរាន់​ដើម្បី​ទប់ស្កាត់​ឱ្យ​បាន​ទាន់​ពេលវេលា​ជៀសវាង​ ក្របី​ចូល​ផឹកស៊ី​ទើប​ធ្វើ​របង​ ៕

DSC01841

DSC00661

...

ដោយ៖ ​ប៊ុ​ន​ រិ​ទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print