​រដ្ឋបាល​ព្រៃឈើ​ប​កែវ​បង្ក្រាប​បទល្មើស​ព្រៃឈើ​និង​ដកហូត​ឈើ​ប្រណីត​បាន​៤១.០៦៨​ម៉ែត្រគូប

ចែករំលែក៖

​ខេត្ដរតនគិរី​៖​ កម្លាំង​រដ្ឋបាល​ព្រៃ​ ឈើ​ប​កែវ​បាន​ចុះ​ល្បាត​ប្រទះ​ឃើញ​ជា​ បន្ដបន្ទាប់​នូវ​គំនរ​ឈើ​សុ​ក្រំ​ឡាំង​បួន​ ជ្រុង​មានមុខ​កាត់​២០​ទៅ​៣០​ឃ្លុំ​និង​មាន​ ប្រវែង​៣​ទៅ​៤​ម៉ែត្រ​ដែល​ឈ្មួញ​ធ្វើ​សកម្មភាព​ប្រមូល​ឈើ​ទាំងនោះ​មក​លាក់​ទុក​ ជា​ច្រើន​កំណាត់​នៅ​ក្នុង​ព្រៃ​ ។​

​អាជ្ញាធរ​ស្រុក​អូ​រយ៉ា​ដាវ​សហការ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ ប្រភេទ​ដឹកនាំ​ដោយ​លោក​ឡេ​ង​ យុគ​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បាន​នាំ​កម្លាំង​ចុះ​ល្បាត​កាលពី​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៦​ តាម​ភូមិសាស្ដ្រ​មួយ​ចំនួន​ នៅ​ក្នុងស្រុក​អូ​រយ៉ា​ដាវ​ក៏​បាន​ប្រទះ​ឃើញ​គំនរ​ឈើ​លេខ​១​នោះ​ជា​ច្រើន​កំណាត់​សុទ្ធ​សឹង​ជា​ប្រភេទ​ឈើ​ សុ​ក្រំ​ ឡាំង​បួន​ជ្រុង​ តែ​ម្ដង​ ស្ថិត​នៅ​ភូមិ​តេន​ឃុំ​យ៉ា​ទុង​ ស្រុក​ អូ​រយ៉ា​ដាវ​ ខេត្ដរតនគិរី​ ។​ តាម​ការ​វាស់​ វែង​ឈើ​លេខ​១​ដែល​ត្រូវ​ដកហូត​បាន​ នោះ​មាន​ចំនួន​១៥០​ដុំ​ស្មើនឹង​៤១.០៦៨​ ម៉ែត្រគូប​(​មុខកាត់​២០​ទៅ​៣០​ឃ្លុំ​និង​ ប្រវែង​៣​ទៅ​៤​ម៉ែត្រ​)​ ដោយ​បាន​ដឹក​ ជញ្ជូន​មក​ទុក​នៅ​ក្នុង​បរិវេណ​ស្នាក់​ការ​ ផ្នែក​ប​កែវ​ ។​ បច្ចុប្បន្ន​ឈើ​ទាំង​អស់នេះ​ លោក​បាន​ដឹក​ជញ្ជូន​យក​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប​កែវ​ ។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ រស់នៅ​តាម​តំបន់​ជិត​ក្រុមហ៊ុន​មួយ​ចំនួន​ក៏​បាន​បង្ហើប​ថា​នៅ​ក្នុង​ក្រុមហ៊ុន​ទាំង​ នោះ​ភាគច្រើន​សុទ្ធ​សឹង​ជា​ក្រុមហ៊ុន​ ដែល​ធ្វើ​ជំនួញ​បទល្មើស​ព្រៃឈើ​ក្រោម​ លេស​វិនិយោគ​អភិវឌ្ឍន៍​វិស័យ​ដំណាំ​ កសិឧស្សាហកម្ម​ហើយ​ក៏​បាន​ប្រព្រឹត្ដ​បទ​ ល្មើស​ព្រៃឈើ​យ៉ាង​រង្គាល​ផង​ដែរ​ ។​

​លើស​ពី​នេះ​ក្រុមហ៊ុន​ទាំងនេះ​ថែម​ ទាំង​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ដ​យី​ឌុ​ប​ មួយ​ជើងៗ​រាប់​សិប​គ្រឿង​លើស​ទម្ងន់​ បង្ក​ការ​បាក់​ស្រុត​ផ្លូវលំ​និង​ផ្លូវជាតិ​ស្ពាន​ទៀត​ផង​ដោយ​មិន​គោរព​ទៅ​តាម​ការ​ វិនិយោគ​នោះ​ឡើយ​ ៕

IMG-20160125-WA0061

IMG-20160125-WA0062

IMG-20160125-WA0065

...

ដោយ៖ ​អ៊ុ​ច​ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print