ចាប់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​ស៊ី​ភី​ពី​បទ​លួច​

ចែករំលែក៖

​ខេត្តកណ្ដាល៖​ ជនសង្ស័យ​៣​នាក់​ ក្នុង​ចំណោម​បក្ខពួក​៤​នាក់​ដែល​សុទ្ធ​សឹង​ជា​បុគ្គលិក​ក្រុមហ៊ុន​ស៊ី​ភី​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​ ពី​បទ​លួច​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​ បន្ទាប់​ពី​ជនសង្ស័យ​៣​នាក់​ខាងលើ​នេះ​បាន​រួមគំនិត​គ្នា​ធ្វើ​សកម្មភាព​លួច​ចំណី​សត្វ​ចេញពី​ទីតាំង​រោងចក្រ​ដឹក​តាម​រថយន្ដ​របស់​ក្រុមហ៊ុន​យក​ទៅ​អោយ​បក្ខពួក​ម្នាក់​ទៀត​ ។​

20160124231539 (1)

​ករណី​លួច​ចំណី​សត្វ​ចេញពី​ក្រុមហ៊ុន​ស៊ី​ភី​ ដែល​មា​នទី​តាំងនៅ​ភូមិ​ចក​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ បាន​កើត​ឡើងជា​បន្ដបន្ទាប់​ចំនួន​២​លើក​រួច​មក​ហើយ​ ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​០៩​និង​៣០​ព្រឹក​ ។​ ចំណី​សត្វ​ដែល​ត្រូវ​បាន​ជនសង្ស័យ​លួច​ដឹក​ចេញពី​ក្រុមហ៊ុន​ចំនួន​៣​លើក​មកនេះ​បាត់បង់​អស់​១០​តោន​ បើ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​សហរដ្ឋ​អា​រិ​ក​ នេះ​បើ​តាម​ការ​អះអាង​របស់​ឈ្មោះ​ សំ​ សៅ​ឌី​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ជា​ប្រធាន​ក្រុមហ៊ុន​ស៊ី​ភី​ មាន​ទីលំនៅ​ភូមិ​រការ​ធំ​ សង្កាត់​រការ​ធំ​ ក្រុង​ច្បា​មន​ ខេត្ដកំពង់ស្ពឺ​ ។​

​មន្ដ្រី​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​៣​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ ទី​១-​ឈ្មោះ​ ហង់​ សុភា​រ៉ា​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជា​បុគ្គលិក​ផ្នែក​គ្រប់គ្រង​នៅ​ក្នុង​រោងចក្រ​ខាងលើ​នេះ​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​អង្គ​សំណាង​ ឃុំ​ពើក​ ស្រុក​អង្គស្នួល​ ទី​២-​ឈ្មោះ​ ទឹម​ ដែន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជា​អ្នកបើកបរ​រថយន្ដ​ដឹក​ចំណី​សត្វ​អោយ​ក្រុមហ៊ុន​ខាងលើ​នេះ​ មាន​ទីលំនៅ​ភូមិ​ស្លែង​ ឃុំ​ត្រពាំង​វែង​ ស្រុក​កណ្ដាលស្ទឹង​ ខេត្ដកណ្ដាល​ ទី​៣-​ឈ្មោះ​ ខុន​ សុ​ខន​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជា​បុគ្គលិក​ផ្នែក​ត្រួតពិនិត្យ​ការ​ដឹក​ជញ្ជូន​ចេញ​-​ចូល​នៅ​ក្នុង​រោងចក្រ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​ផ្ចឹក​ទី​១​ ឃុំ​សំរោង​លើ​ ស្រុក​អង្គស្នួល​ ។​ ដោយឡែក​ជនសង្ស័យ​កំពង់​រត់គេច​ខ្លួន​នោះ​មានឈ្មោះ​ ម៉ក់​ វុ​ទ្ធី​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បុរី​កម្មករ​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ ជា​អ្នក​ទទួលផល​ចោរកម្ម​ ហើយ​ក៏​ជា​អតីត​បុគ្គលិក​ក្រុមហ៊ុន​ស៊ី​ភី​ផង​ដែរ​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ នៅ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ខាងលើ​នេះ​ នៅ​ក្នុង​រោងចក្រ​ផលិត​ចំណី​សត្វ​ក្រុមហ៊ុន​ស៊ី​ភី​កើត​មាន​ករណី​បាត់​ចំណី​សត្វ​ពី​ក្នុង​រោងចក្រ​ ។​ ជា​ហេតុ​ធ្វើ​អោយ​ប្រធាន​ក្រុមហ៊ុន​មានការ​ងឿងឆ្ងល់​ក៏​បើក​វី​ដេ​អូ​ឃ្លី​បរប​ស់កា​មេ​រា​សុវត្ថិភាព​នៅ​ក្នុង​រោងចក្រ​មើល​ ខណៈ​ក៏​បានឃើញ​ជនសង្ស័យ​៣​នាក់​ខាងលើ​នេះ​នាំ​គ្នា​លើក​ចំណី​សត្វ​ជញ្ជូន​ដាក់​នៅ​លើ​រថយន្ដ​ ដោយ​មិន​មាន​បទបញ្ជា​ ។​

​ក្រោយមក​ប្រធាន​ក្រុមហ៊ុន​ស៊ី​ភី​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ ហើយ​សមត្ថកិច្ច​ក៏​បាន​បើក​ការ​ស៊ើបអង្កេត​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ខាងលើ​នេះ​ ខណៈ​ដែល​បក្ខពួក​ម្នាក់​ទៀត​ដែល​ជា​អ្នក​ទទួលផល​ចោរកម្ម​បាន​រត់គេច​ខ្លួន​បាត់​ចេញពី​មូលដ្ឋាន​ស្រុក​អង្គស្នួល​ ។​

​ជនសង្ស័យ​ទាំង​៣​នាក់​បាន​សារភាព​ថា​ការ​ពី​អំឡុង​ខែ​១២​ ឆ្នាំ​២០១៥​ ពួក​គេ​បាន​ធ្វើ​សកម្មភាព​យក​រថយន្ដ​របស់​ក្រុមហ៊ុន​ដឹក​ចំណី​សត្វ​ជា​ច្រើន​បាវ​ ចេញពី​ក្នុង​រោងចក្រ​យក​ទៅ​អោយឈ្មោះ​ ម៉ក់​ វុ​ទ្ធី​ ចំនួន​២​លើក​រួច​មក​ហើយ​ ។​ លុះ​មក​ដល់​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៦​ ពួក​គេ​ទាំង​៣​នាក់​បាន​រួមគំនិត​គ្នា​ធ្វើ​សកម្មភាព​លួច​ចំណី​សត្វ​ចេញពី​ក្នុង​រោងចក្រ​ជា​លើក​ទី​៣​យក​ទៅ​អោយឈ្មោះ​ ម៉ក់​ វុ​ទ្ធី​ ជា​ថ្មី​ម្ដងទៀត​ដែល​មាន​ចំនួន​សរុប​ប្រមាណ​១០​តោន​ ។​ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ពួក​គេ​ទាំង​៣​នាក់​បាន​បន្ដ​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ដដែល​ ខណៈ​ប្រធាន​ក្រុមហ៊ុន​ឆែក​កាមេរ៉ា​សុវត្ថិភាព​ឃើញ​ក៏​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្ដរា​គម​ន៏​ឃាត់ខ្លួន​តែ​ម្ដង​ ៕​

20160124231541

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print