សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកវេទិកាស្រូវអង្ករកម្ពុជាលើកទី៥

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ មករា ឆ្នាំ២០១៦ នៅ ឯសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី២៥ មករា ឆ្នាំ២០១៦ នៅ ឯសណ្ឋាគារសុខាភ្នំពេញ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកវេទិកាស្រូវអង្ករកម្ពុជាលើកទី៥ ។
ពិធីនេះមានការចូលរួមពីអ្នកពាក់ព័ន្ធនៅក្នុងវិស័យស្រូវអង្ករជាច្រើន ក្រុមហ៊ុន រួមមានតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ សហគមន៍កសិកម្ម ក្រុមហ៊ុននាំចេញអង្ករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវក្រុមហ៊ុដឹកជញ្ជូនតំណាងដៃគូអភិវឌ្ឍន៍ និស្សិត និងភ្ញៀវជាតិ អន្តរជាតិមួយចំនួនទៀត។

សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វេទិកានេះ ពិតជាមានសារសំខាន់ដើម្បីធ្វើការពិភាក្សាលើបញ្ហាស្រូវអង្ករ ដែលមានទំនាក់ទំនងជាមួយនឹងការជំរុញលើកស្ទួយផលិតកម្មដំណាំស្រូវ ការកែច្នៃ និងការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារពិភពលោក និងផែនការយុទ្ធសាស្រ្តសម្រាប់វិស័យស្រូវអង្ករកម្ពុជាទាំងមូល។

សម្តេច តេជោ ហ៊ុន សែន បានជំរុញអោយស្ថាប័ន និងក្រុមហ៊ុនពាក់ព័ន្ឋនឹងវិស័យស្រូវអង្ករទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការធ្វើអោយ វិស័យស្រូវអង្ករនេះកាន់តែមានការរីកចម្រើនបន្ថែមទៀត ។
ជាមួយគ្នានោះ សម្តេចក៏បានបង្ហាញពីយុទ្ឋសាស្ត្រមួយចំនួនដើម្បីទទួលបានជោគជ័យលើវិស័យស្រូវអង្ករនេះដែលក្នុងនោះរួមមានៈ ១- ការជ្រើសពូជស្រូវ២- ផលិតកម្មដំណាំស្រូវ រួមនឹងការដោះស្រាយបញ្ហាទឹក៣- ការទុកដាក់ ឃ្លាំងស្តុក និងម៉ាស៊ីនសម្ងួតស្រូវ៤- ការទទួលឥណទាន លើផ្នែកអាជីកម្មស្រូវអង្ករ៥- ការស្វែងរកទីផ្សារ នៃការនាំចេញស្រូវអង្ករ៦- ការត្រៀមខ្លួនរបស់កម្ពុជាក្នុងការនាំចេញអង្ករនាពេលខាងមុខ

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ការបញ្ឈប់យកថ្លៃលើផ្លូវជាតិលេខ៤ គឺជាការចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយបង្កើនការប្រកួតប្រជែងរបស់អ្នកនាំចេញផងដែរ តែការដឹកជញ្ជូនធ្ងន់ៗ នៅតែជាបញ្ហានាំឲ្យផ្លូវខូចធ្ងន់ធ្ងរ។ ដើម្បីបញ្ចៀសបញ្ហាទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានសំណូមពរឲ្យក្រុមហ៊ុនដឹកជញ្ជូនធ្ងន់ៗ នៅតាមបណ្តោយផ្លូវជាតិលេខ៤ បង្វែរទៅដឹកជញ្ជូនតាមផ្លូវដែកជំនួសវិញ ដើម្បីបញ្ចៀសការខូចផ្លូវ។

នាឪកាសនោះផងដែរ សម្តេច តេជោ ហ៊ុន សែន ក៍បានអញ្ជើញ ផ្ដល់កិត្តិយស ក្នុងការប្រគល់ពានរង្វាន់ ដល់បណ្តារក្រុមហ៊ុន ស្រូវអង្ករមួយចំនួន ដែលទទួលបានជោគជ័យលើផ្នែកអង្ករដែលមានគុណភាពល្អប្រណិត ព្រមទាំងបានអញ្ជើញទស្សនាស្តង់តាំងពិពណ័ បង្ហាញពីផលិតផលស្រូវអង្ករ តាមបណ្ដារក្រុមហ៊ុន ផ្សេងៗ ក្នុងបរិយាកាសស្និទស្នាលរីករាយក្រៃលែង៕

...

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print